របៀផ្សំសៀង (តាមបែបសាមញ្ញ/បុររាណ) រួមមាន៖
- សណ្តែកសៀង ១៥ គក (តម្លៃ ២, ២០០-៤,០០០ រៀល/គក)
- ម្ស៉ៅការពារកុំឲ្យដុះផ្សិត ១០០ ក្រាម
- ប៊ីចេង ១០០ ក្រាម (តម្លៃ ១១,០០០ រៀល/គក)
- ស្ករត្នោត ១ គក (ស្ករស តម្លៃ ២៧០០ ទៅ ៣,៥០០រៀល/គក, ស្កត្នោត ៥ ០០០ រៀល/គីឡូ)
- អំបិល ០៨ គក (តម្លៃ ១០០០ រៀល/គក)
- ទឹកស៊ីអ៊ីវខាប់ ១.៥ ដប (ចំណុះ ១៥០ មម តម្លៃ ៦,៣០០រៀល, (ទឹកស៊ីអ៊ីវខាប់ black Soy Sauce)
- ល័ក្ខពណ៍ចំនួន ០៤ កញ្ជាប់ និង (ទឹកការ៉ាមែ់ល Caramel. ម្ស៉ៅល័ក្ខ)
- ទឹកចំនួន ១០ លីត្រ
របៀបត្រាំគ្រាប់សៀង
- ត្រាំទឹកត្រជាក់ ២៤ ម៉ោងសិន
- លាយសម្អាតឲ្យអស់សំបក ប្រហែល ៣ទៅ៤ ទឹក
- ធ្វើបែបនេះ គ្រាប់សណ្តែកស្អាតល្អ នឹងមានទំហំធំជាងមុន ២ ដង
របៀបស្ងោរសណ្តែកសៀង
- រក្សាភ្លើងឲ្យស្មើរល្អ កុំខ្លាំងពេក
- ថែមអំបិលតែបន្តិច ការពារអំបិលច្រើននាំឲ្យរឹងសណ្តែក
- ពេលឆ្អិតអាចហូបបាន ពន្លត់ភ្លើងវិញ
ហាលសណ្តែក សៀង
- យកសណ្តែកសៀងទៅហាលថ្ងៃ រយៈពេល ០៦ ម៉ោង គោលបំណងដើម្បីសម្ងួត
ការផ្អាប់សណ្តែកសៀង
- យកសណ្តែកសៀង ទៅផ្អាបក្នុងពាង ធុង រយៈពេល ០២ ថ្ងៃដើម្បីសៀងឡើងដុះមេ
- កុំផ្អាប់ក្នុងកញ្រ្ចែង ព្រោះនាំឲ្យសៀងជូរផ្អូម ឬ រលួយ
របៀបផ្សំគ្រឿង និងការផ្អាប់សៀងទឹកសម្រេច
- សណ្តែកសៀង ១៥ គក
- ម្ស៉ៅការពារកុំឲ្យដុះផ្សិត ១០០ ក្រាម
- ប៊ីចេង ១០០ ក្រាម
- ស្ករត្នោត ១ គក យកទៅកំឡោចឲ្យជើងអង្រ្កង ក្រហម មានក្លិនឈ្ងុយ ទុកឲ្យត្រជាក់ ច្របល់លាយជាមួយនឹង សណ្តែកសៀង ១៥ គក ហ្នឹង
- អំបិល ០៨ គក លាយទឹកក្តៅ ១០ លីត្រ
- ទឹកស៊ីអ៊ីវខាប់ ១.៥ ដប
- ល័ក្ខពណ៍ចំនួន ០៤ កញ្ជាប់ និង
- ទឹកចំនួន ១០ លីត្រ
No comments:
Post a Comment