ពិធីចុះ MOU រវាងនាយកដ្ថាន អភិវឌ្ឌន៏នៃក្រសួងការពាតជាតិ -
អរគុណសន្តិភាព
-អរគុណនយោបាយ ឈ្នះ ឈ្នះ
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានធ្វេីពិធីចុះអនុស្សរណៈ យោគយល់គ្នា (MOU) ស្តីអំពីកិច្ចសហប្រតិបត្តិការផលិតផលចែកចាយ និងពង្រីកទីផ្សារទឹកត្រី ទឹកស៊ីអ៊ីវ រវាងការិយាល័យទំនាក់ទំនងសាធារណៈ នៃនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ជាមួយនឹងសិប្បកម្មទឹកត្រី ទឹកស៊ីអ៊ីវ (កងសុសេដា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ដោយមានការចូលរួមពី លោក នេត មុន្នីប៉ុណ្ណាកា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិជ្ជានវានុវត្តិ រាជធានីភ្នំពេញ ផងដែរ។
សិប្បកម្មផលិតផលទឹកត្រី ទឹកស៊ីអ៊ីវ កង សុសេដាចាប់ផ្ដើមបង្កេីតឡេីងក្នុងឆ្នាំ២០០៦ ហេីយបានចុះបញ្ជីយ៉ាងត្រឹមត្រូវ នៅក្រសួងឧស្សាហកម្ម សិប្បកម្ម ក្រសួងពាណិជ្ជកម្ម ដេីម្បីដំណើរផលិត។ ហេីយសព្វថ្ងៃសិប្បកម្ម កងសុសេដាមានផលិតផលចំនួន ៤មុខ រួមមាន ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស និងទឹកសៀង។ សិប្បកម្មនេះអាចផលិតបានក្នុងមួយថ្ងៃ ២០០០លីត្រ ទៅ ៣០០០លីត្រ ធានាតម្រូវការទីផ្សារបានយ៉ាងល្អ ហេីយមានគុណភាព និងអនាម័យខ្ពស់ មិនប្រេីប្រាស់សារធាតុគីមី និងម្ស៉ៅសៀងនាំចូលពីបរទេសឡេីយ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុក កោសា នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សិប្បកម្ម កងសុសេដា ដែលបានចុះអនុស្សរណៈ យោគយល់គ្នា (MOU) ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ហេីយកិច្ចសហប្រតិបត្តិការនេះនឹងធ្វេីឱ្យចំណងសាមគ្គីភាពរវាងកងទ័ព ជាមួយនឹងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិរឹតតែមានការរីកចម្រេីន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសថ្ងៃទី29 1/ 12021 ជាថ្ងៃដ៏ឧត្តុងឧត្តមក្រៃលែង ដែលបានប្រារព្វពិធីចុះ MOU រវាងនាយកដ្ថាន អភិវឌ្ឌន៏នៃក្រសួងការពាតជាតិ និង សិប្បកម្ផលិតទឺកត្រី ទឺកសុអុវសុសេដា នាងខ្ញុំសូមគោរពថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា ឯកឧត្តមឧត្តមសេនីយ៏ទោ យ៉ង់ ម៉ៅ លោកប្រធាន ម្នន្ទីរឧស្សាហ៏កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ រាជធានីភ្នំពេញ លោកនាយការិយាល័យ ទំនាក់ ទំនងនាយកដ្ថានអភិវឌ្ដន៏ នាយទាហាន ភ្ញៀវកិត្តិយសទាំងអស់ លោកបានផ្ដល់ទំនុកចិត្ត ការគាំទ្រ មកលើសិប្បកម្មនាងខ្ញុំ នាងខ្ញុំសូមគោរព ជូនពរ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច
No comments:
Post a Comment