Tuesday, August 29, 2017

អត្រាអាហារូបបឋម ក្នុងបរិមាណទឹកស៊ីអ៊ីវ ៤៥០ ក្រាម

កង សុសេដា (Kang Soseda) សញ្ញាស្រី្តកាន់ស្ពៃ
សារជាតិមានក្នុងទឹកស៊ីអ៊ីវ ៤៥០មីលីលីត្រ បរិមាណ
Water (g) បរិមាណទឹក (ក្រាម) ៣២០
Sodium, Na សូដ្យូម (មីលីក្រាម) ២៤,៧១៩
Potassium, K បូតាស្យូម (មីលីក្រាម) ១,៩៥៨
Phosphorus, P ហ្វូស្វ័រ (មីលីក្រាម) ៧៤៧
Magnesium, Mg ម៉ាញ៉េស្យូម មីលីក្រាម ៣៣៣
Energy (kcal)ថាមពល គិតបរិមាណកាល់ឡូរី ២៣៩
Calcium, Ca កាល់ស្យូម (មីលីក្រាម) ១៤៩
Folate, DFE(µg) ហ្វូឡែត ៦៣
Protein(g) ប្រូតេអ៊ីន (ក្រាម) ៣៧
Carbohydrate, by difference(g) កាបូអ៊ីដ្រាត (ក្រាម) ២២
Niacin (mg) ១០
Iron, Fe(mg)ជាតិដែក (មីលីក្រាម) ០៧
Zinc, Zn(mg) សង្កសី​ (មីលីក្រាម) ០៤
Fiber, total dietary(g) ជាតិ​ហ្វាយប៊ើ សរសៃ (ក្រាម) ០៤
Total lipid fat(g) ជាតិខ្លាញ់ នាំឲ្យធាត់ (ក្រាម) ០៣
Sugars, total g ជាតិ ស្ករ (ក្រាម) ០២
Fatty acids, total polyunsaturated ជាតិអាស៊ីត ០១
Riboflavin mg ជាតិរីបូហ្លាវីន (មីលីក្រាម) ០១
Vitamin B-6 mg វីតាមីន បេ ៦​ (មីលីក្រាម) ០១
Note: តួរលេខខាងលើគណនាចេញពី United States Department of Agriculture Agricultural Research Service National Nutrient Database for Standard Reference Release 28

Monday, August 28, 2017

សារធាតុផ្សំក្នុងគ្រាប់សណ្តែកសៀង

កង សូសេដា (Kang Soseda) សញ្ញាស្រី្តកាន់ស្ពៃ៖ សណ្តែក សៀង ជាពាក្យ ០២ ម៉ាត់បន្សំចូលគ្នា គឺ សណ្តែក និង សៀង។ សណ្តែកណាក៍ដោយដែលគេយកទៅធ្វើសៀង គេហៅថា សណ្តែកសៀង ទោះជាសណ្តែកខ្មៅ ក្រហម ស សណ្តែកវែង សណ្តែកគួរ...។ សណ្តែកសៀង មកពីភាសាដើម គឺ ផ្លែ ប្រេង ដែល Soy ប្រែថា ប្រេង (oil) និង bean គឺផ្លែដែលមានដើមជាវល្វិ។

ក្នុងគ្រាប់សណ្តែកសៀង ០១គ្រាប់ ជាទូទៅគេរកឃើញមាន សារធាតុសំខាន់ៗគឺ៖

  1. ជាតិប្រូតេអ៊ីន(ជាតិសាច់)  ៣៦%
  2. ជាតិប្រេង  ១៩%
  3. ជាតិសរសែ Fiber ដែល"មិនរលាយ insoluble "ក្នុងកោសិការឈាមមនុស្ស ១៩%
  4. ជាតិកាបូអ៊ីដ្រាតដែល "រលាយ soluble "ក្នុងកោសិការឈាម ៩%
  5. ជាតិអបិលខនិជ (ជាប្រៃ) 4% និង
  6. ជាតិទឹក ឬ សំណើមមាន ១៣%
សរុប= ១០០%



Sunday, August 27, 2017

អំពីក្រុមហ៊ុន

សហគ្រាស កង សូសេដា (Kang Soseda) សញ្ញាស្រីកាន់ស្ពៃ គោរពតាមបទដ្ឋានសុវត្ថិភាពចំណីអាហារជាតិ និង សកលលោក ដោយការផលិតតាមបែប ការធ្វើប្រព្រឹត្តិកម្មធម្មជាតិ​ (បំបៅមេ/កាច់មេ/បណ្តុះផ្សិត/បន្ទំ) តាមសម្រួល យឺតៗ មិនធ្វើ គីមីកម្ម គឺគ្មានការប្រើប្រាស់នូវ សារធាតុអាស៊ីត 3-MCPD ដែលជាសារធាតុគីមី រារាំងដល់ការបង្ករកំណើតរបស់បុរស ហើយឃើញមានប្រើក្នុងការរំលាយសណ្តែកសៀងឲ្យឆាប់ពុកផុយ សន្សំថាមពលភ្លើង អុស...៕

ច្បាប់អនុញ្ញាត្តិលេខ................នឹងមានភ្ជាប់មកជាមួយ

ទឹកសីីុអ៊ីវ  សុសេដា



ការបែកចាយ

កង សូសេដា (Kang Soseda) សញ្ញាស្រី្តកាន់ស្ពៃ៖ គោលដៅជាអតិថិជនរបស់ សហគ្រាស កង សុសេដា ផលិតទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសៀង ទឹកម្ទេស រួមមាន ហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ អ្នកលក់ដុំ អ្នកលក់រាយ និង អតិថិជនទូទៅ ទាំងនៅក្រុងភ្នំពេញ ទាំងអ្នករស់នៅតាមបណ្តាខេត្តក្រុងនានា។

សហគ្រាស មានទីតាំងស្ថិតក្រោយ វត្តកំបូល ក្រុងភ្នំពេញ ៖ ផ្ទះលេខ ១៦៨, ផ្លូវលំ, ភូមិកំបូល, សង្កាត់កំបូល, ខ័ណពោធិសែនជ័យ,រាជធានីភ្នំពេញ។

លេខទូរស័ព្ទទំនាក់ទំនង៖
                                           ០១៦ ៩៤២ ៩៨៨
                                           ០១៦ ២២៤ ៦៣៦
                                           ០៨៥ ៩៤២ ៩៨៨

ការបិទស្លាកសញ្ញា

កង សូសេដា (Kang Soseda) សញ្ញាស្រី្តកាន់ស្ពៃ៖ ផ្នែកវេចខ្ចប់ទទួលភារៈខាងការបិតស្លាកពាណិជ្ជកម្ម ការរៀបចំជាយួរ  ការអ៊ុតថង់ផ្លាស្ទិច និងការរក្សាទុកក្នុងបន្ទប់ស្អាត មុនពេលបញ្ជូនទៅផ្នែកលក់ដុំ និង តាមការបញ្ជាទិញ។

ការបង្ហូរទឹកសៀងច្រកដប

ដបរចនាដោយមានរាងស្រស់ស្អាត មានចំណុះ ៤៥០មម ។ ដប​ផលិតចេញពីរោងចក្សាទុកក្នុងឃ្លាំង បានយ៉ាងត្រឹមត្រូវ ធានាបាននូវការច​ម្លងរោគ និងការរំងាប់មេរោគ។ បន្ទាប់ពីការច្រកដបរួច គម្របត្រូវបានបិទភ្លាមៗ និងបញ្ជូនទៅផ្នែក វេចខ្ចប់ជាបន្ត៕

ការបង្ហូរទឹកសៀងសម្រេច

សឹងអាចនិយាយបានថាជាដំណាក់កាលសម្រេច ព្រោះជាជំហានបង្ហូរចេញនូវទឹកសៀងសម្រេច ពីក្នុងឡរចំហាយទឹក មកដាក់ក្នុងឆ្នាំងយក្ស ទុកឲ្យត្រជាក់ តាមសម្រួលធម្មតា មិនគ្របគម្រប ដើម្បីការពារការបែកញើស និងមានធ្លាក់សំណើមពីលើចូលទឹកស៊ីអ៊ីវ តែគឺរក្សាក្នុងបន្ទប់កញ្ចក់ មានទ្វារ បង្អូច មានផាសុកភាព  ខ្យល់អាកាសចេញចូលគ្រប់គ្រាន់។

Saturday, August 26, 2017

០៤ប្រភេទទឹកស៊ីអ៊ីវ

ទឹកស៊ីអ៊ីវ៖ មានច្រើនរាប់រយប្រភេទ ដែលប្រភេទនីមួយៗខុសប្លែកគ្នាលើ ភ្រឿងផ្សំ វិធីសាស្រ្តនៃការផលិត តាមតំបន់ប្រទេស។ នៅសហរដ្ឋអាមេរិក គេឃើញមានរាប់រយប្រភេទ តែមាន ០៤ប្រភេទដែលគេពេញនិយមប្រើប្រាស់ ឃើញមានលក់តាមហាងគ្រឿងទេស ឬ តាមហាងម្ហូបអាហារ ដែលរួមមាន៖ (១) ទឹកស៊ីអ៊ីវព័ណ៍ស្រាល, (២) ទឹកស៊ីអ៊ីវព័ណ៍ខ្មៅ , (៣) ទឹកស៊ីអ៊ីវសូដ្យូមតិច និង (៤) ទឹកស៊ីអ៊ីវ តាម៉ារី។
Soy Sauce Varieties:There are literally hundreds of soy sauce varieties. Varieties depend on the ingredients used, the method used to create the sauce, and the region in which it is made. In the United States, there are a few main varieties that may be encountered in grocery stores or recipes: light, dark, low sodium, and tamari.
  1.  Light Soy Sauce – This thin, brown liquid is what most Americans refer to as regular soy sauce. It is a good all-purpose seasoning and condiment. ទឹកស៊ីអ៊ីវ មានព័ណ៍ត្នោតស្រាល គេច្រើននិយមហៅថា  ទឹកស៊ីអ៊ីវធម្មតា។ ទឹកស៊ីអ៊ីវ នេះគេប្រើជាទូទៅ គ្រប់រដូវកាល មិនពាក់ព័ទ្ធ តមអាហារ។
  2.  Dark Soy Sauce – This type of soy sauce has had molasses or caramel added after the brewing process, which thickens the sauce slightly and produces a sweeter, more complex flavor. ទឹកស៊ីអ៊ីវព័ណ៍ខ្មៅ គេបញ្ចូលគ្រាប់ធញ្ញជាតិផ្សេងៗ ដូចជាស្រូវសាឡី ពោត...ដែលមានជាតិផ្អែមកាន់តែខ្លាំង និងមានរសជាតិចម្រុះ។
  3.  Low Sodium Soy Sauce – Salt is an important component in the production of soy sauce because it acts as an antimicrobial agent. Most low sodium soy sauces are made using the acid-hydrolyzed vegetable protein method, which does not utilize bacterial and fungal cultures and therefore requires less salt. ទឹកស៊ីអ៊ីវ សូដ្យូមតិចៈ ជាទូទៅ ក្នុងការផលិតគេប្រើអំបិលតិច ព្រោះអំបិលរារាំងដល់ការបង្ករមីក្រូ បាក់តេរី ដូច្នេះគេប្រើ មេ គឺអាស៊ីដ ហាយដ្រូឡាយចម្រាញ់ចេញពីបន្លែ​ដើម្បីជួយក្នុងការរំលាយគ្រាប់សណ្តែកសៀង។
  4. Tamari – This Japanese soy sauce is made with only soybeans and no wheat or other grains. Tamari has a very clean flavor and is favored by those who require a wheat or gluten free diet. ទឹកស៊ីអ៊ីវ តាម៉ារី ជាទឹកទឹកស៊ីអ៊ីវពិសេសសម្រាប់តែជនជាតិជប៉ុន ដែលមិនលាយទាល់តែសោះ នូវគ្រាប់ធញ្ញជាតិ ជាគ្រាប់ស្រូវសាឡី។ ទឹកស៊ីអ៊ីវតាម៉ារិន មានរសជាតិពិសេស សម្រាប់អ្នកស្ថិតក្នុង ការតបអាហារសាច់ដែលមានក្នុងពពួកគ្រាប់ធញ្ញជាតិ (gluten)។

ការបណ្តុះផ្សិត ការបន្ទុំ

ជាជំហាននៃការធ្វើប្រព្រឹត្តិកម្មបែបធម្មជាតិ ឬបែបបុរាណ ដែលមិនប្រើប្រាស់ ការធ្វើគីមីកម្ម។ ក្រុមហ៊ុនដែលដឹកនាំសង្វាក់ផលិតកម្មដោយអ្នកជំនាញផ្នែក សុខភាពសាធារណៈ ផ្នែកត្រូតពិនិត្យគុណ បានផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ បន្ទុំ គឺដូចជាការបន្ទុំផ្លែចេក ផ្លែស្វាយ ការបណ្តុះផ្សិត បែបធម្មជាតិដែលមានប្រយោជន៍សម្រាប់ ក្លិន រសជាតិ ព័ណ៍  ការធ្វើប្រព្រឹត្តិកម្ម fermentation ក្នុងគ្រានេះត្រូវការពេល ៤៨ម៉ោង ដោយរក្សាទុកជាពិសេសកុំឲ្យមានសំណើម។

ការងារសង្គម

និយាយអំពីការងារជួយសង្គម ដូចជា បង្កើនការងារ ជួបការពារបរិស្ថាន ចែកអំណោយផ្សេង. និងកិច្ចការស្រាវជ្រាវ....


ភ្នំពេញ​៖«​សណ្ដែកសៀង​» គឺជា​ដំណាំ​មួយ​ប្រភេទ​ដែល​មិន​ធន់​ទៅនឹង​ភាពរាំងស្ងួត ដូច​ដំណាំ​ចម្ការ​ផ្សេងៗ​ទៀត​ទេ ដូចជា​សណ្ដែកដី សណ្ដែកបាយ និង​ល្ង​។ គេ​បាន​ណែនាំ​ថា កសិករ​ត្រូវ​ផ្សើម​ដី​ឲ្យ​មាន​ជម្រៅ​យ៉ាងហោចណាស់ ៣០​សង់ទីម៉ែត្រ មុន​ធ្វើ​ការដាំដុះ ព្រោះ​ជា​តម្រូវការ​។ សណ្ដែកសៀង គួរតែ​ត្រូវគេ​ដាំ​នៅលើ​ដីល្បាប់ ដោយសារតែ​ដំណាំ​នេះ ត្រូវការ​ទឹក​ដើម្បី​បង្កើន​ទិន្នផល​និង​គុណភាព​ឲ្យ​បាន​អតិបរមា ភាគច្រើន​កសិករ​ត្រូវ​ដាំ​នៅ​ចុងរដូវ​វស្សា​ពី​ខែមិថុនា ទៅ​ខែសីហា ជា​ពេល​ដែលមាន​ភ្លៀង​ធ្លាក់​ច្រើន​។
គ្រាប់ពូជ​សណ្ដែកសៀង មិនត្រូវ​រក្សាទុក​ក្នុង​ជម្រក​ក្នុង​រយៈពេល​យូរ​ទេ ព្រោះ​វា​តែងតែ​បាត់បង់​ដំណុះ​និង​កម្លាំង​ក្នុងការ​លូតលាស់ (Vigour) បន្ទាប់ពី​រយៈពេល​តែ ២-៣​ខែ​។ ក្នុងនោះ ល័​ក្ខ​ខណ្ឌ​រក្សាទុក​ក្រោយពេល​ប្រមូល​ផល​សម្រាប់​គ្រាប់សណ្ដែក​សៀង​នៅ​ប្រទេស​កម្ពុជា គឺជា​បញ្ហា​ដ៏​ធំ​មួយ ដោយ​បរិក្ខារ​ជាច្រើន​មិនល្អ ដើម្បី​រក្សា​គ្រាប់ពូជ​ឲ្យ​មាន​គុណភាព​ខ្ពស់​។ ម្យ៉ាងទៀត វា​មាន​សារៈសំខាន់ ដោយ​ធ្វើ​សាកល្បង​នូវ​ដំណុះ​នឹង​ភាពរឹងមាំ (Vigour) របស់​គ្រាប់ពូជ​មុន​ធ្វើ​ការដាំដុះ​។ ដើម្បី​ធ្វើការ​នេះ​ជាដំបូង ត្រូវ​ពិនិត្យមើល​គ្រាប់ពូជ ថា​តើ​មាន​ស្នាម​ខូចខាត​ដោយ​អាកាសធាតុ ជំងឺ ឬក៏​មានការ​បំផ្លាញ​លើ​ទ្រុងទ្រាយ​គ្រាប់ពូជ​។​

​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​មុន​ធ្វើ​ការដាំដុះ សាកល្បង​ដំណុះ​គ្រាប់​នៅក្នុង​ដី ឬ​ដីខ្សាច់​។ កសិករ​ត្រូវ​ជ្រើស​ពូជ​គ្រាប់​ដោយ​ចៃដន្យ​ចំនួន ៤០០​គ្រាប់ ហើយ​ដាក់​វា​នៅ​ជម្រៅ ៥​សង់ទីម៉ែត្រ នៅលើ​ដី​ដែល​បានរៀបចំ​រួច នៅ​ចម្ការ​ក្នុង​ថាស ឬ​ធុង (​ដាក់​នៅក្រោម​កម្ដៅថ្ងៃ​)​។ កសិករ​ត្រូវ​រាប់​ចំនួន​កូន​សណ្ដែក​ដែល​បាន​ដុះ បន្ទាប់ពី​រយៈពេល​៣ ៥ និង​៧​ថ្ងៃ​។ ក្នុងពេល​ដាំ​ដុះ ប្រសិនបើ តិច​ជា​៧០% នៃ​គ្រាប់ពូជ​បាន​ដាំ​ដុះ​បន្ទាប់ពី​រយៈពេល​៧​ថ្ងៃ គេ​មិន​គួរប្រើ​គ្រាប់ពូជ​នេះ​ទេ​។ ប្រសិនបើ​អាច រកបាន​គ្រាប់ពូជ​ពី​ប្រភព​ផ្សេងទៀត ហើយ​ប្រសិនបើ គ្រាប់ពូជ​ថ្មីៗ​មិនអាច​រកបាន​ទេ អត្រា​កម្រិត​គ្រាប់ពូជ​ដាំ​គួរ​ត្រូវ​បង្កើន ដើម្បី​ជំនួស​ឲ្យ​ភាគរយ​ដំណុះ​គ្រាប់​ដែល​ទាប​នោះ​។​

​សំបក​គ្រាប់​សណ្ដែកសៀង គឺ​ស្ដើង​ណាស់ ហើយ​ប្រសិនបើ​វា​ប្រេះ​បែក (​នៅ​កំឡុងពេល​ប្រមូល​ផល ឬ​ដឹកជញ្ជូន​) គ្រាប់ពូជ គឺ​ទំនងជា​មិន​ដុះ​ទេ​។ សំបក​គ្រាប់ ប្រេះ​បែក​ធ្វើ​ឲ្យ​សំណើម​ជ្រាបចូល​យ៉ាង​លឿន បំប៉ោង​គ្រាប់ពូជ និង​បំបែក​អំប្រ៊ីយ៉ុង ដែល​ផុយស្រួយ​។ នេះ​ជា​លទ្ធផល​ធ្វើ​ឲ្យ​មាន​ដំណាំ​ដុះ​តិច និង​មិន​ស្មើគ្នា​ល្អ​ទេ ដូច្នេះ កាត់បន្ថយ​សក្ដានុពល​ទិន្នផល​និង​បង្កើន​ការប្រកួតប្រជែង​ពី​ស្មៅ​។ បន្ថែម​ពីនេះ វា​មាន​សារៈសំខាន់​ផងដែរ ចំពោះ​គ្រាប់ពូជ​ដែល​ដាំ​ដុះ គឺ​ត្រូវតែ​សុទ្ធ​តាមតែ​អាចធ្វើ​បាន មានន័យថា គ្រាប់​ទាំងអស់​គួរតែ​ជា​គ្រាប់ពូជ​តែមួយ និង​មិនមាន​លាយឡំ​ជាមួយ​ពូជ​ផ្សេងទៀត​។ ជំងឺ​ដូចជា វ៉ី​រ៉ុ​សមូ​សា​អ៊ិ សណ្ដែកសៀង អាចមាន​ផ្ទុក​ក្នុង​គ្រាប់ពូជ វា​មាន​សារៈសំខាន់​ដោយ​ដាំ​គ្រាប់ពូជ​ដែល​គ្មាន​ជំងឺ​។​

​គ្រាប់ពូជ​មិនគួរ​មាន​គ្រាប់​ស្មៅ និង​គ្រាប់​បៃតង ឬ​គ្រាប់​មិនទាន់​ទុំ​ផងដែរ​។ ខ្សែស្រឡាយ​គ្រាប់ពូជ សុទ្ធ​នឹងធ្វើ​ឲ្យ​ងាយស្រួល​គ្រប់គ្រង និង​បង្កើន​ផលិតភាព គុណភាព និង​ទិន្នផល​បាន​ខ្ពស់បំផុត​។ ប្រសិនបើ​អាច កសិករ​គួរ​ទិញ​គ្រាប់ពូជ​សុទ្ធ​ដែលមាន​ការបញ្ជាក់ ត្រូវ​នឹង​លក្ខណៈ វិនិច្ឆ័យ​ខាងលើ ព្រមទាំង​មាន​លទ្ធផល​សាកល្បង​ដំណុះ​គ្រាប់ និង​ភាព​សុទ្ធ​ដែលមាន​បិទ​នៅលើ​ការ​រ៉ុង​៕

(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​«​ដំណាំ​សណ្តែកសៀង​»​សៀវភៅ​ណែនាំ​ស្ដីពី​ការដាំដុះ​ដំណាំ​ចម្ការ​នៅក្នុង​ប្រទេស​​កម្ពុជា បោះពុម្ពផ្សាយ​ដោយ ACIAR, ២០១២)

ទិន្នផល​សណ្តែក​សៀង ​ធ្លាក់​ចុះ​ ខណៈ​កសិករ​បារម្ភ​ថា ​លក់​មិន​រួច​ថ្លៃដើម ប្រជា​កសិករ​ដែល​កំពុង​ប្រមូល​ផល​សណ្តែក​សៀង មាន​ការ​ព្រួយបារម្ភ​ខ្លាំង ពេល​ដែល​ទិន្នផល​ធ្លាក់​ចុះ ហើយ​លក់​ចេញ​មិន​រួច​ថ្លៃដើម ដោយ​អ្នកខ្លះ​ជំពាក់​បំណុល​ធនាគារ​។ បញ្ហា​ដែល​កើតឡើង​នេះ​ត្រូវ​កសិករ​បង្ហាញ​ថា ដោយសារ​តែ​ឆ្នាំ​នេះ​អាកាសធាតុ​មិន​អំណោយផល​សម្រាប់​ដំណាំ​សណ្តែក​សៀង។​ នេះ​បើ​តាម​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៨​។​យោង​តាម​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី កសិករ​ឈ្មោះ​ ហ៊ាង រ៉េន រស់នៅ​ភូមិ១សង្កាត់​កាចាញ ក្រុង​បានលុង ខេត្ត​រតនគិរី បាន​លើក​ឡើង​ក្នុង​ពេល​ដែល​គាត់​កំពុង​ប្រមូល​ផល​សណ្តែក​សៀង​លើ​ផ្ទៃដី​ប្រមាណ​ជាង​ ៥ហិកតា នា​ព្រឹក​ថ្ងៃ​ទី៣០​ខែ​តុលា​ឆ្នាំ​២០១៨​នេះ​ថា កសិករ​ដែល​ដាំ​សណ្តែក​សៀង​ទាំងអស់​នៅ​ខេត្ត​រតនគិរី​ក្នុង​ឆ្នាំ​២០១៨​នេះ ដាំ​ដុះ​មិន​ត្រូវ​តាម​ខែ ព្រោះតែ​បញ្ហា​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នា​នៅ​ដើម​រដូវ​ដាំ​ដុះ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​ដាំ​ដុះ​យឺត​ពេល រហូត​ដល់​ពេល​ប្រមូល​ផល​បែរ​ជា​ភ្លៀង​បាន​ធ្លាក់​ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​សណ្តែក​ខ្លះ​ហើម ខ្លះ​រលួយ ខ្លះ​ស្កក ជា​ហេតុ​បង្ក​ឲ្យ​សណ្តែក​ពួក​គាត់​ធ្លាក់​ទិន្នផល​។កសិករ​ដដែល​បន្ត​ថា ពួក​គាត់​ជួប​បញ្ហា​ប្រឈម​ពេល​លក់​សណ្តែក ​មិន​រួច​ថ្លៃដើម​ដាំ​ដុះ​និង​ជួល កម្មករ​ទេ​។ ការ​ធ្លាក់​ចុះ​ទិន្នផល​នេះ​ កើតឡើង​ចំពោះ​កសិករ​ដាំ​ដុះ​សណ្តែក​សៀង​រយៈ​ពេល​២ឆ្នាំ ជាប់​ៗ​គ្នា​មក​ហើយ​សម្រាប់​ខេត្ត​រតនគិរី។ កសិករ​នេះ​បាន​អះអាង​ថា ទិន្នផល​សណ្តែក​សៀង ​ប្រសិនបើ​ល្អ​នោះ ទទួល​បាន​ចន្លោះ​ពី​ ១,៨​តោន​ទៅ​ ២​តោន​ក្នុង​ ១​ហិកតា ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពួក​គាត់​ប្រមូល​ផល​បាន​ត្រឹមតែ ​៧០០​គីឡូក្រាម​ទៅ​ ៨០០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង ​១​ហិ​កតា។ រីឯ​តម្លៃ​ គឺ​ប្រហាក់ប្រហែល​ឆ្នាំ​មុន។លោក ខៀវ ថា អនុ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​សណ្តែក​សៀង​មាន​តម្លៃ​ចន្លោះ​ពី ​១៦៣០ ទៅ​ ១៦៥០រៀល​ក្នុង​១​គីឡូក្រាម​ ទៅ​តាម​គុណភាព​សណ្តែក។ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ទទួល​បាន​ចន្លោះ​ពី ​២០០០​រៀល ទៅ​ ២២០០រៀល ហើយ​ការ​នាំ​ចេញ​គឺ​នាំ​ទៅ​កាន់​ប្រទេស​វៀតណាម។ រីឯ​តម្លៃ​ គឺ​ស្រេច​តែ​លើ​ឈ្មួញ​វៀតណាម​កំណត់ ព្រោះ​នៅ​កម្ពុជា​ពុំ​ទាន់​មាន​អ្នកបញ្ជា​ទិញ​ច្បាស់លាស់។

ចំណែក​លោក សែម រឿន ប្រធាន​ការិយាល័យ​ក្សេតសាស្រ្ត​នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​រតនគិរី​បាន​ទទួល​ស្គាល់​ថា ឆ្នាំ​២០១៨​នេះ ​ការ​ដាំ​ដុះ​ដំណាំ​សណ្តែក​សៀង​របស់​កសិករ​នៅ​ខេត្ត​រតនគិរី​ ជួប​បញ្ហា​ប្រឈម​ប្រាកដ​មែន ​បណ្តាល​មក​ពី​អាកាសធាតុ​មិន​អំណោយផល​សម្រាប់​ពួក​គាត់​ដាំ​ដំណាំ​សណ្តែក​សៀង។​ ចំណែក​​កសិករ​មួយ​ចំនួន​ធំ​ បាន​ប្រើប្រាស់​ថ្នាំ បាញ់​ស្មៅ​ទៅ​លើ​ដំណាំ​សណ្តែក​លើស​កំណត់ ទើប​ធ្វើ​ឲ្យ​ជួប​បញ្ហា​ធ្លាក់​ចុះ​ទិន្នផល​បែប​នេះ។

ប្រធាន​ការិយាល័យ​រូប​នេះ​បន្ត​ថា​ ខេត្ត​រតនគិរី​ក្នុង​ឆ្នាំ​២០១៨នេះ​ មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សណ្តែក​សៀង​ចំនួន ​៤៣៣៦ ហិ​កតា បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ការ​ថយ​ចុះ ១២៨០​ហិកតា​។​ លោក​ថា មូលហេតុ​នៃ​ការ​ថយ​ចុះ​ផ្ទៃដី​ដាំ​ដុះ​សណ្តែក​សៀង​នេះ គឺ​បណ្តា​ឆ្នាំ​កន្លង​មក​កសិករ​ដាំ​តាម​ចន្លោះ​រង​កៅស៊ូ​ និង​ចន្លោះ​រង​ចន្ទី​។ ហើយ​នៅ​ពេល​ដំណាំ​កសិ​ឧស្សាហកម្ម​ទាំងនេះ​ធំបែក​មែក​សាខា​ គឺ​មិន​អាច​ដាំ​បាន​ទៀត​ទេ៕

១. ការជ្រើសរើសពូជ
Edamame ឬដែលខ្មែរយើងហៅថាសណ្ដែកសៀងគឺមានពូជច្រើនខ្លាំងណាស់ រួមមាន lack Jet, Envy, Lucky Lion and Manitoba Brown ហើយប្រភេទទាំងបីនេះលោកអ្នកអាចជ្រើសយកមួយណាក៏បានទៅតាមតម្រូវការរបស់លោកអ្នក។
ការជ្រើសរើសពូជសណ្តែកសៀងជាដំណាំ ដែលអាចលូតលាស់បានស្ទើរគ្រប់រដូវនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅ វាជាដំណាំមិនប្រកាន់រដូវ។
សណ្តែកសៀងមាន២ ក្រុមគឺក្រុមលូតលាស់កំណត់និងក្រុមលូតលាស់មិនកំណត់។ ពូជលូតលាស់កំណត់ៈ ភាគច្រើន អាយុកាលលូតលាស់ខ្លី បែកមែកមធ្យមកំពស់ដើមពី ៤៥-៧០ សង់ទីម៉ែត្រ ថ្នំាងញឹកផ្លែនៅតាមថ្នាំងនៃដើមច្រើនជាងមែក ដើមរឹងមិនដួលទុំមិនប្រះជ្រុះគ្រាប់។ពូជលូតលាស់មិនកំណត់: ភាគច្រើនជាពូជអាយុកាលវែងបែកមែកច្រើន ថ្នាំងរង្វើល ស្លឹកធំខ្លី ដើមខ្ពស់ លក្ខណៈជាវល្លិ ផ្លែច្រើននៅតាមមែកហើយរង្វើល។
ពូជសណ្តែកសៀងចែកចេញជា ៣ប្រភេទដូចជាពូជស្រាល ៦៥-៨៥ ថ្ងៃ ពូជកណ្តាលពី ៨៥-១២០ ថ្ងៃនិងពូជធ្ងន់ ១៥០ ថ្ងៃឡើងទៅ។

២.ការរៀបចំដីសម្រាប់ដាំ
ដីត្រូវមានកំរិត PH ចន្លោះ ៥,៥-៦,០ ក្រោយពីការដំាសណ្តែកសៀងបាន ១-២ រដូវ វាធ្វើឲ្យ PH កាន់តែកើនឡើងបាន យ៉ាងឆាប់រហ័សចន្លោះពី ៦,0-៦,៥ហើយធ្វើឲ្យទិន្នផលកាន់តែកើនឡើងជាលំដាប់ដែរ។ ដើម្បីឲ្យការដាំដុះទទួលបានលទ្ធផលល្អ ការរៀបចំដីវាជាផ្នែកមួយយ៉ាងសំខាន់ គឺភ្ជួររាស់ឲ្យបានជ្រៅ និងច្រើនលើកធ្វើឲ្យដីម៉ត់ រក្សាសំណើមបានល្អ បង្កឲ្យការដាំដុះរបស់គ្រាប់ស្មើគ្តាល្អ គ្រាប់សណ្តែកសៀងងាយរងឥទ្ធិពលរបស់កំដៅ និងសំណើមក្រោយពីរយៈពេល ៥-៦ ថ្ងៃ ករណីដីផ្តល់សំណើមមិនគ្រប់គ្រាន់ធ្វើឲ្យគ្រាប់ពូជដុះផ្សិតមិនអាចដុះពន្លកបាន។
ការដាំដុះការដាំសណ្តែកសៀងត្រូវមានការប្រុងប្រយ័ត្នជាងដំណាំសណ្តែកបាយដូចជាការពិនិត្យសំណើមដីជាមុន ហើយគ្រាប់ពូជត្រូវដាក់ហាលថ្ងៃឲ្យក្តៅមុនពេលយកទៅដាំ។ គេអាចដាំដោយម៉ាស៊ីនទំនើបដោយប្រចន្លោះ ជួរ ៤០-៥០ សម ចន្លោះគុម្ព ៣០ សម ២-៣ ស.ម
នៅប្រទេសកម្ពុជាគេដាំតាម ២ របៀបគឺ :
  1. របៀបដាំជាជួរ: គឺដាំតាមបណ្តោយខ្សែបន្ទាត់ប្រើ ចន្លោះជួរ ៤០-៥០ ស.ម ចន្លោះគុម្ព ៣០-៤០ ស.ម ៣-៤ស.មគ្រាប់ក្នុង១គុម្ព តែពូជលូតលាស់មិនកំណត់ចន្លោះជួរ និងគុម្ព៥០ស.ម X ៣០ ស.ម ២-៣ គ្រាប់ក្នុង ១ គុម្ព តែពូជលូតលាស់មិនកំនត់ចន្លោះ និងគុម្ព ៥០ស.ម X ៤០ ស.ម ៣-៤ គ្រាប់ក្នុង ១ គុម្ព។
  2. បៀបដាំលើករង: ទទឹងរង ១០០ស.ម កំពស់រង ២៥-៣០ ស.ម ដាំ ២ជួរក្នុងមួយរង ចន្លោះជួរ ៥០ ស.មចន្លោះកុម្ព ១៥-២០ ស.ម រក្សាទុក ១-២ ដើម ក្នុងមួយគុម្ព ការដាំតាមរបៀបនេះងាយស្រោចស្រពដោយបញ្ចូលទឹកតាមចន្លោះជួរពេលជួបការរាំងស្ងួត ភាគច្រើនទៅតំបន់ដែលមានប្រភពទឹក។
៣.ការថែទាំ
ស្រោចទឹកឱ្យបានទៀងទាត់ពេញមួយរដូវហើយជាពិសេសបន្ទាប់ពីផ្កានិងកួរចេញមក។
ត្រូវធ្វើស្មៅរាក់ ៗ ដើម្បីចៀសវាងការរំខានដល់ឬសរុក្ខជាតិ។
ត្រូវរជ្រំជ្រួយដីនិងធ្វើឲ្យស្មៅ បំបាត់ជម្រកជម្ងឺសត្វល្អិត ។
ធ្វើឲ្យដីធូរបង្កឲ្យដីមានសំណើមល្អ សម្រួលដល់ការដុះលូតលាស់នៃប្រព័ន្ធឫសជញ្ជក់និងការបង្កើតកំពកឫស ព្រោះកំពកឫសសណ្តែកសៀងច្រើនផ្ទុកដោយបាក់តេរីមានប្រយើជន៍ របៀបជ្រំជ្រួយដី គឺត្រូវជ្រំឲ្យផុសស្រទាប់លើហើយកកាយប្រមូលដីពូនគល់សណ្តែកក្រោយពីដាំបានពី១៥-២០ ថ្ងៃ។

៤. ការប្រមូលផល
ការប្រមូលផលត្រូវបានបែងចែកជាពីរគឺ ការប្រមូលផលសម្រាប់ទុកពូជ និងផលិតកម្មមានការខុសគ្នាគឺៈនៅក្នុងចំការទាំងមូល គេត្រូវកំណត់ផ្ទៃដីជាក់លាក់មួយសម្រាប់ច្រូតធ្វើពូជដូចនេះពេលសណ្តែកចេញផ្កា គប្បីធ្វើការជម្រើសតាមលំដាប់លំដោយដូចជា៖ ដកចោលដើមកើតជម្ងឺ ដើមដែលមានលក្ខណៈខុសគេពណ៌របស់ផ្កា កម្ពស់ដើមទម្រង់ស្លឹក ពណ៌ដើមស្លឹកកាលណាលេចចេញនូវភាពប្លែកត្រូវដកចោល។

ក្នុងដំណាក់កាលទុំនៃកួរ ជម្រើសម្តងទៀតពេលអាយុកាលទុំស្មើគ្នា ពណ៌កួរទុំ ទម្រង់គ្រាប់ពណ៌ស្លឹកដើមខុសប្រភេទត្រូវដកចោល បន្ទាប់មកច្រូតយកដើមមកហាលថ្ងៃឲ្យស្ងួត(មិនត្រូវពន្យារពេលក្នុងការសម្រិតសម្រាំងគ្រាប់ពូជឡើយ) វាយថ្នមៗបំបែកសំបក សំអាតគ្រាប់ព្រមទាំងបន្តការហាលរយៈពេល ២-៣ថ្ងៃ និងជម្រើសយកគ្រាប់សុទ្ធម្តងទៀតកឺយកគ្រាប់មានលក្ខណៈឯកសណ្ឋានទើបដាក់បាន។

ដោយឡក របៀបប្រមូលផលលក្ខណៈផលិតកម្មនៅពេលសណ្តែកទុំ ៨៥% ត្រូវច្រូតដើមសណ្តែកមកដាក់ហាលថ្ងៃឲ្យស្ងួតរយៈពេល ២-៣ ថ្ងៃ បន្ទាប់មកវាយសម្រាំងយកគ្រាប់ ព្រមទាំងសំអាតដោយជ្រើសយកចេញនូវគ្រាប់ស្អុយ ឬដង្កូវស៊ីហើយបន្តការហាលរយៈពេល១ថ្ងៃបន្តទៀត ដើម្បីឲ្យសំណើមគ្រាប់ស្ថិតក្នុងកម្រិតស្តង់ដាជាក់លាក់ ១៤-១៥% ទើបទុកបាន ។ អាយុកាលនៃការប្រមូលផលទៅតាមប្រភេទពូជ ពូជស្រាលជាមធ្យម ៧០ថ្ងៃ ពូជកណ្តាល ៨៥-៩០ ថ្ងៃនិងពូជធ្ងន់ ១១០-១២០ថ្ងៃក្រោយដាំ៕

អត្ថបទដោយ៖ សារ ធូរ៉ា

ខេត្តរតនគិរី៖​ «សណ្តែកសៀងឆ្នាំ២០១៩ នេះតម្លៃមានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំទៅតែទិន្នផលនៅតែជាធ្លាក់ចុះ» នេះជាការលើកឡើងរបស់កសិករម្នាក់គឺលោកពូ កែម ផល អាយុ៤៥ឆ្នាំដែល​កំពុង​ប្រមូល​ផល​សណ្តែកសៀងក្នុងចំការគាត់ ប្រមាណ៦ហិកតា​ស្ថិតនៅភូមិតាអង ឃុំតាងអងស្រុកកូនមុំខេត្តរតនគិរីនៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩នេះ។​ លោកពូបន្តថាតម្លៃឆ្នាំនេះអាចទទួលយកបានតែគួរអោយស្តាយទិន្នផលមិនសូវទទួលបានច្រើននោះទេ ពីព្រោះដូចឆ្នាំទៅអញ្ចឹងគឺមានភ្លៀងធ្លាក់ជោគជាំពេកក្នុងដើមរដូវដាំដុះទើបធ្វើអោយពួកគាត់ដាំដុះយឺតពេល។ ចំពោះតម្លៃវិញបើឈ្មួញចុះមកប្រមូលទិញដល់ចំការម្លៃ១.៨៥០រៀលក្នុងមួយគីឡូក្រាម បើដឹកយកទៅលក់អោយឈ្មួញដល់កន្លែងគេវិញតម្លៃ ១.៩០០ ទៅ​ ១.៩៥០​ រៀលក្នុង​ ១គីឡូក្រាមបើប្រៀបធៀបឆ្នាំទៅគិតត្រឹមប្រមូលផលដើមដៃដូចគ្នានេះ ១គីឡូក្រាម ១.៦៣០រៀល ទៅ ១.៦៥០តែ
ប៉ុណ្ណោះ។​

កសិករ​ដដែល​បាន​អះអាងថាទិន្នផល​សណ្តែកសៀង​ប្រសិន​បើ​ល្អ​នោះ ទទួលបាន​ចន្លោះ​ពី​១តោន៨០០គីឡូក្រាម ទៅ​ ២​តោន​ក្នុង​ ១​ហិកតា ហើយបើដីថ្មីអាចទទួលទិន្នផល ២តោនកន្លះក៏មានដែរ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ពួកគាត់​ប្រមូល​ផល​បានត្រឹមតែ​ ៧០០​គីឡូក្រាម​ទៅ​ ៨០០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​ ១​ហិកតា ។​

លោក សែម រឿន ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តរតនគិរី​បាន​ទទួលស្គាល់ថា ឆ្នាំ​២០១៩ នេះ​ ការដាំដុះ​ដំណាំ​សណ្តែកសៀង​របស់​កសិករ​ នៅ​ខេត្តរតនគិរី​ជួប​បញ្ហា​ប្រឈម​ប្រាកដ​មែន ដោយសារតែ​បណ្តាលមកពី​អាកាសធាតុ​មិន​អំណោយផល​សម្រាប់​ពួកគាត់​ដាំ​ដំណាំ​សណ្តែកសៀង ចំណែកឯ​កសិករ​មួយចំនួនធំ​បាន​ប្រើប្រាស់​ថ្នាំបាញ់​ស្មៅ ទៅលើ​ផ្ទៃដីដំណាំ​សណ្តែក​លើស​កំណត់ពេកក៏ជាកត្តាធ្វើ​អោយជួប​នូវបញ្ហា​ធ្លាក់ចុះ​នៃទិន្នផល​ដែរ។​

​ប្រធាន​ការិយាល័យ​រូបនេះ​បន្តថា​ ខេត្តរតនគិរី ក្នុង​ឆ្នាំ​២០១៩ នេះ​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង​ចំនួន​ ២.៦៨៦ហិកតា បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨មានចំនួន ៣.៥៧១ហិកតា គឺមានការ​ថយចុះ​៨៨៥ហិកតា។ លោកថា ​មូលហេតុ​នៃ​ការថយចុះ​ផ្ទៃដី​ដាំ​ដុះ​សណ្តែក​សៀក​នេះ គឺ​បណ្តា​ឆ្នាំកន្លងមក​កសិករ​ដាំ​តាម​ចន្លោះ​រង​ចំការកៅស៊ូនិងចន្លោះរងចំការស្វាយចន្ទី។​ ហើយ​នៅ​ពេល​ដំណាំ​កសិឧស្សាហកម្ម​ទាំងនេះ​ធំ​បែកមែក​សាខា គឺ​មិន​អាច​ដាំ​បាន​ទៀត​ទេ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

ចំណីអាហារផលិតចេញពីសណ្តែក List of soy-based foods ខាងក្រោមនេះជាបញ្ជីចំណីអាហារមួយចំនួនផលិតចេញពី សណ្តែកដូចជា៖

បញ្ជីផលិតផលផលិតចេញពីសណ្តែក
Abura-age
Cheonggukjang
Doenjang សម្លស៊ុប
Doubanjiang ដំណាប់
Douchi ដំណាប់
Dougan ប្រហិតតៅហ៊ូ
Edamame ឆាសណ្តែកសៀងស្រស់
Fermented bean paste ដំណាប់ឡើងមេ បន្ទុំ
Kinako ម្ស៉ៅសណ្តែក
Kinema ឆាសៀង
Lufu (food) សាច់ប៉ាតេ ផាក់ឡូវ
Mamenori ដុំបាយជប៉ុន/បាយកូរ៉េ
Miso មីសូ ឬ មី
Nattō ឆាសៀងស្អិតៗ
Okara (food) សាច់ផាត់/ត្រីផាត់
Oncom សាច់ប្រហិត សាច់ប៉ាតេ
Soup soy sauce ទឹកស៊ីអ៊ីវសម្រាប់ស្លរ
Soybean គ្រាប់សៀង
Soybean oil ប្រេងសណ្តែក
Soybean sprout សណ្តែកបណ្តុះ
Soy milk ទឹកសណ្តែក
Soy molasses ទឹកស្ករ ទឹករងូរ
Soy nut គ្រាប់សណ្តែកស្ងោរ/លីង
Soy protein ម្ស៉ៅសណ្តែក/ម្ស៉ៅប្រូតេអ៊ីន
Soy sauce ទឹកស៊ីអ៊ីវទូទៅ
Soy yogurt ការែ់មយ៉ៅអ៊ូ
Sweet bean sauce ទឹកដំណាប់ផ្អែម
Tauco សៀង ទឹក គ្រាប់
Tempeh តៅហ៊ូ
Teriyaki សាច់ប្រហិត
Textured vegetable protein បែបចេកចៀន ?សណ្តែកឆាប
Tofu តៅហ៊ូបំពង
Agedashi dōfu ឆាតៅហ៊ូ
Fermented bean curd ដុំតៅហ៊ូជូ
Stinky tofu បន្ទុះតៅហ៊ូ
Tofu skin តៅហ៊ូបំពង/បន្ទះៗ
Bai ye សៃ យ៉
Tofu skin roll សៃ យ៉
Tương ទឹក សៀង
Yellow soybean paste ដំណាប់សៀងលឿង
Dishes 
Dubu kimchi ជ្រក់គីម ជី
Hiyayakko បង្អែម
Kongguksu ដូចទឹកស្រូបបាញ់ស៊ុង
Mapo doufu ឆាខ្ទិះតៅហ៊ូ
Soy sauce chicken ទឹកស៊ីអ៊ីវមាន់ដុត
Sukiyaki គោឡើងភ្នំភ្លើង
Sundubu jjigae សម្លរខ្ទិះ
Tahu goreng ប្រហិតចៀន
Yong Tau Foo ប្រហិតចៀន បំពង