Sunday, October 15, 2017

ការស្រង់ ការសម្ងួត និងចម្រោះ

Take from boiling, de-watering, and steaming
បុគ្គលិកប្រើកញ្ច្រែងជ័រក្នុងការទប់ទល់ជាមួយកំដៅ និងធន់មាំជាមួយនឹងការបៈទង្គិចផ្សេង ដោយ​យកគ្រាប់សណ្តែកសៀងដែលស្ងោររួចពីដំណាក់កាលទី២មកដាក់កញ្រ្ចែងនោះ រួចគងពីលើធុងជ័័រដលមានរន្ធចោះរន្ធតូចៗជាច្រើនសម្រាប់បង្ហូរទឹកចេញ សម្ងូត ការពារកុំឲ្យមានសំណើម។ ខាងលើនេះជាជំហានទី៣ ដែលប្រើរយៈពេល ១យប់។  នេះជារូបភាពសំបកដបថ្មី របស់សហគ្រាសផលិតទឹកស៊ីអ៊ីវ ទឹកត្រី កង សុសេដា

រូបភាពខាងក្រោម ស្រង់ពីតាមប្រភពចំហរនានា Open Source ដើម្បីស្វែងយល់ពីការផលិតទឹកស៊ីអ៊ីវនៅស្រុកគេ។


Tuesday, October 3, 2017

ការលាងសម្អាត កំដៅ ស្ងោរ

Washing, steaming and cooking
ជាជំហានទីពីរក្នុងការគ្រប់គ្រងគុណភាព ដែលបុគ្គលិកមានភារៈលាងសម្អាតគ្រាប់សណ្តែក កុំឲ្យមានល្អងធូលីដី បន្ទាប់ស្រង់យកទៅស្ងោរក្នុងឡចំហាយទឹក ឬ អូតូក្លាវ ដែលជាឡបញ្ជា និងត្រូតពិនិត្យដោយប្រព័ន្ធនាឡិការវាស់កំដៅ មានសុវត្ថិភាពខ្ពស់ស្របតាមស្ទង់ការសុវត្ថិភាពការងារ។ បុគ្គលិកត្រូវត្រូវពិនិត្យដោយហ្មត់ចត់ តាមដានកម្រិតកំដៅ ក្នុងរយៈពេល ២ ទៅ ៣ ម៉ោង ក្នុងសីតុណ្ហភាព ជាង​១០០ អង្សាសេ (ល្បាយសូលុយស្យុង) បន្ទាប់គេត្រូវបិទចរន្តភ្លើង រួចទុកឲ្យត្រជាក់ ទើបបង្ហូរទឹកចេញ។

គោលបំណងនៃការស្ងោរសណ្តែកដោយសារសណ្តែកប្រៀបដូចជាដុំសីលារឹងដែលបៀបលាក់ទុកសារជាតិចិញ្ចឹមសរីរាង្គមនុស្ស ដូចជាជាតិសាច់ អុកស៊ីហ្សែន ជាដើម។ ដូច្នេះការស្ងោរគឺជាប្រព្រឹត្តិកម្មបែបធម្មជាតិ ដោយគ្មានប្រើអាស៊ីត សម្រាប់បំបែកឲ្យគ្រាប់សណ្តែកពុកផុយ។