ទឹកសៀង

ទឹកសៀង ជាភាសាអគ្លេស ហៅថា Meatball Sauce គឺសំដៅថាជាទឹកជ្រលក់ទូទៅ បើសិនជាសំដៅទឹកសៀង គេនិយាយថា Soy Sauce Meatballs or Fermented Soybean Paste/ Bean Paste/Bean Sauce

រូបភាពស្តីពី ការប្រើប្រាស់សណ្តែកសៀងក្នុងចំណីអាហារ
របៀផ្សំសៀង (តាមបែបសាមញ្ញ/បុររាណ) រួមមាន៖
  1. សណ្តែកសៀង ១៥ គក (តម្លៃ ២, ២០០-៤,០០០ រៀល/គក)
  2. ម្ស៉ៅការពារកុំឲ្យដុះផ្សិត ១០០ ក្រាម
  3. ប៊ីចេង ១០០ ក្រាម (តម្លៃ ១១,០០០ រៀល/គក)
  4. ស្ករត្នោត ១ គក (ស្ករស តម្លៃ ២៧០០ ទៅ ៣,៥០០រៀល/គក, ស្កត្នោត ៥ ០០០ រៀល/គីឡូ)
  5. អំបិល ០៨ គក (តម្លៃ ១០០០ រៀល/គក)
  6. ទឹកស៊ីអ៊ីវខាប់ ១.៥ ដប (ចំណុះ ១៥០ មម តម្លៃ ៦,៣០០រៀល, (ទឹកស៊ីអ៊ីវខាប់ black Soy Sauce)
  7. ល័ក្ខពណ៍ចំនួន ០៤ កញ្ជាប់ និង (ទឹកការ៉ាមែ់ល Caramel. ម្ស៉ៅល័ក្ខ)
  8. ទឹកចំនួន ១០ លីត្រ
របៀបជ្រើសរើសគ្រាប់សណ្តែកសៀង
របៀបត្រាំគ្រាប់សៀង
  1. ត្រាំទឹកត្រជាក់ ២៤ ម៉ោងសិន
  2. លាយសម្អាតឲ្យអស់សំបក ប្រហែល ៣​ទៅ​៤ ទឹក
  3. ធ្វើបែបនេះ គ្រាប់សណ្តែកស្អាតល្អ នឹងមានទំហំធំជាងមុន ២ ដង
របៀបស្ងោរសណ្តែកសៀង
  1. រក្សាភ្លើងឲ្យស្មើរល្អ កុំខ្លាំងពេក
  2. ថែមអំបិលតែបន្តិច ការពារអំបិលច្រើននាំឲ្យរឹងសណ្តែក
  3. ពេលឆ្អិតអាចហូបបាន ពន្លត់ភ្លើងវិញ
ហាលសណ្តែក សៀង
  1. យកសណ្តែកសៀងទៅហាលថ្ងៃ រយៈពេល ០៦ ម៉ោង គោលបំណងដើម្បីសម្ងួត
ការផ្អាប់សណ្តែកសៀង
  1. យកសណ្តែកសៀង ទៅផ្អាបក្នុងពាង ធុង រយៈពេល ០២ ថ្ងៃដើម្បីសៀងឡើងដុះមេ
  2. កុំផ្អាប់ក្នុងកញ្រ្ចែង ព្រោះនាំឲ្យសៀងជូរផ្អូម ឬ រលួយ
របៀបផ្សំគ្រឿង និងការផ្អាប់សៀងទឹកសម្រេច
  1. សណ្តែកសៀង ១៥ គក
  2. ម្ស៉ៅការពារកុំឲ្យដុះផ្សិត ១០០ ក្រាម
  3. ប៊ីចេង ១០០ ក្រាម
  4. ស្ករត្នោត ១ គក យកទៅកំឡោចឲ្យជើងអង្រ្កង ក្រហម មានក្លិនឈ្ងុយ ទុកឲ្យត្រជាក់ ច្របល់លាយជាមួយនឹង សណ្តែកសៀង ១៥ គក ហ្នឹង
  5. អំបិល ០៨ គក លាយទឹកក្តៅ ១០ លីត្រ
  6. ទឹកស៊ីអ៊ីវខាប់ ១.៥ ដប
  7. ល័ក្ខពណ៍ចំនួន ០៤ កញ្ជាប់ និង
  8. ទឹកចំនួន ១០ លីត្រ
គ្រឿងដែលនៅសល់គឺច្របល់ចូលគ្នាឲ្យសព្វ លាយទឹកអំបិល ស្ករ សណ្តែក យកទៅលាយគ្នា រួចផ្អាប់ទុកតាមពេលកំណត់៕

No comments:

Post a Comment