Sunday, June 27, 2021

គុណប្រយោជន៍ទឹកត្រី

សិប្បកម្ម កង សុសេដា

👉 អរគុណសន្តិភាព
👉 អរគុណនយោបាយ ឈ្នះ ឈ្នះ
👉 ដឹងគុណស្ថាបនិក មគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

ថ្ងៃនេះ សិប្បកម្ម កង សុសេដា យើងខ្ញុំសូមណែនាំផលិតផល ស្តីអំពី គុណប្រយោជន៍ទឹកត្រី៖
👉 ដោយសារ កង្ខះជាតិ ប្រៃ បណ្តាលឲ្យមនុស្សមានបញ្ហាសុខភាព អាចក្លាយជា ហើម គ្មានកម្លាំងកំហែង
👉 ដោយសារ ទឹកត្រី ជាប្រភេទអាហារ ងាយរក្សាទុកក្នុងផ្ទះ គ្រប់ ២៤/២៤ ម៉ោង, ៣៦៥/៣៦៥ថ្ងៃ   ទោះជារដូវវស្សា រដូវប្រាំង.ជាប្រភេទអាហារប្រពៃណីខ្មែរ
👉 ដោយសារ  ត្រី ១ ក្បាល មាន បន្សំដោយធាតុទឹក ៤៤% និង អាហារបំប៉ន ៥៦ %
👉ដោយសារ  ត្រី ១ក្បាល ដែលមានអាហារបំប៉ន ៥៦% ចែកជា 👉 Fat ជាតិខ្លាញ់  = ៤% 👉 Cholesterol កូឡេស្តេរូល =  ២៧% 👉 Sodium  អំបិល  = ៦% 👉 Vitamin A វីតាមីន អា  = ៤% 👉 Vitamin C វីតាមីន សេ  = ៦% 👉 Calcium កាល់ស្យូម =  ៧% និង  👉 Iron ជាតិដែក =  ២%
👉 ដូច្នេះ ទឹកត្រី សិប្បកម្ម កង សុសេដា ផ្សំឡើងដោយ ទឹកនិង ត្រី ៧៨% អំបិល ២០% ស្ករ ស ២% និងគ្មានជាតិ កូឡេស្តេរ៉ូល !

ទំនាក់ទំនងលេខ ៖
📲 Smart : 016 942 988
📲 Smart : 016 224 636
📲 Cellcard : 085 942 988- 012 449 388





Sunday, June 20, 2021

សមាសធាតុ ទឹកស៊ីអ៊ីវ

សិប្បកម្ម កង សុសេដា

👉 អរគុណសន្តិភាព
👉 អរគុណនយោបាយ ឈ្នះ ឈ្នះ
👉 ដឹងគុណស្ថាបនិក មគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

ថ្ងៃនេះ សិប្បកម្ម កង សុសេដា យើងខ្ញុំសូមណែនាំអំពីសមាសធាតុក្នុងទឹកស៊ីអ៊ីវរួមមាន៖
👉  បរិមាណទឹក ៣៥%
👉  បរិមាណអំបិល ៦០%
👉  បរិមាណស្ករ ១%
👉  បរិមាណជាតិដែក ២% និង
👉  បរិមាណជាតិកាល់ស្យូម ឬ ឆ្អឹង ២%

ទំនាក់ទំនងលេខ ៖
📲 Smart : 016 942 988
📲 Smart : 016 224 636
📲 Cellcard : 085 942 988- 012 449 388

Sunday, June 13, 2021

គុណភាព ទឹកត្រី ទឹកស៊ីអ៊ីវ

សិប្បកម្ម កង សុសេដា

👉 អរគុណសន្តិភាព
👉 អរគុណនយោបាយ ឈ្នះ ឈ្នះ
👉 ដឹងគុណស្ថាបនិក មគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

ថ្ងៃនេះ សិប្បកម្ម កង សុសេដា យើងខ្ញុំសូមណែនាំផលិតផល៖
👉 ទឹកត្រី បន្ទុំបែបធម្មជាតិ បុរាណ ដបធំ ចំរាញ់ចេញពីត្រីកាគើមសុទ្ធសាធ
👉 ទឹកស៊ីអ៊ីវ បែបធម្មជាតិ គ្មានប្រើសារជាតិគីមី ដបធំ ក្លិនឈ្ងុយ 
👉  ទឹកស៊ីអ៊ីវ បែបធម្មជាតិ គ្មានប្រើសារជាតិគីមី ដបតូច ក្លិនឈ្ងុយ 
👉 ជាអាហារមានថាមពលមាំមួន វីតាមីនច្រើនមុខ និង ប្រូតេអ៊ីន
👉 ជាទឹកជ្រលក់ដ៍មានឪជារស ឈ្ងុយឆ្ងាញ់ពិសេស
👉 ទឹកត្រី ផ្សំឡើងដោយ ទឹកនិង ត្រី ៧៨% អំបិល ២០% ស្ករ ស ២%

ទំនាក់ទំនងលេខ ៖
📲 Smart : 016 942 988
📲 Smart : 016 224 636
📲 Cellcard : 085 942 988- 012 449 388


Monday, June 7, 2021

ពង្រីកទីផ្សារផលិតផល

កាលពីថ្ងៃទី ០៦ មិថុនា ឆ្នាំ ២០២១ កន្លងទៅនេះក្នុង សិប្បកម្ម កង  សុសេដា ជំហានពង្រីកទីផ្សារផលិតផល មានកិច្ចប្រជុំមួយ ជា​មួយនាយកដ្ឋានអភិវឌ្ឍន៍រ ក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ យ៉ង់ ម៉ៅ នាយករង ប្រចាំការ នាយកដ្ឋានអភិវឌ្ឍន៍ របស់ក្រសួងការពារជាតិ  ជាមួយ  ម្ចាស់សិប្បកម្ម ផលិតទឹក ត្រី  ទឹក ស៊ីអ៊ីវ  ទឹកម្ទេស កង  សុសេដា  ចែក​ចាយ និង ពង្រីកទីផ្សារផលិតផល  ដេីម្បីលេីកស្ទួយ ជីវភាព គ្រួសារកង​ទ័ព  អោយកាន់តែរីក ចម្រេីន  និងជួយរកចំណូល ជូន នាយកដ្ឋាន អភិវឌ្ឍន៍ ដែលមានខ្លឹមសារលំអិតសង្ខេប​ដូចខាងក្រោម៖ 

👉  អរគុណសន្តិភាព

👉  អរគុណនយោបាយ ឈ្នះ ឈ្នះ

👉 ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ 

នាយកដ្ឋាន អភិវឌ្ឍន៍  ក្រសួងការពារជាតិ  ក្រោមការ ដឹកដ៏វាងវៃ របស់ ឯកឧត្តម  ឧត្ដមសេនីយ៍ ទោ អ៊ុក  កោសា  ទីប្រឹក្សា សម្តេច អគ្គមហាពញាចក្រី  ហេង  សំរិន  ប្រធាន រដ្ឋសភាជាតិ  នៃ ព្រះរាជាណាចក្រកម្ពុជា  ជាអគ្គនាយក  អគ្គនាយកដ្ឋាននយោបាយ  និង កិច្ចការបរទេស  និង ជា នាយក  នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ  និង ថ្នាក់ដឹងនាំ នាយកដ្ឋានអភិវឌ្ឍន៍  បាន បង្កេីត ឲ្យមាន ការកែច្នៃ ម្ហូបអាហារ  ការ ដាំដុះ   ការ ចិញ្ចឹម សត្វ  និង បាន ធ្វើកិច្ច សហប្រតិបត្តិការ  (MOU) ជាមួយ សិប្បកម្ម ផលិតទឹក ត្រី  ទឹកស៊ីអ៊ីវ  ទឹកម្ទេស កង  សុសេដា  ចែកចាយ និង ពង្រីក ទីផ្សារ ផលិតផល  ដេីម្បីលេីកស្ទួយ ជីវភាពគ្រួសារកងទ័ព  អោយកាន់តែរីកចម្រេីន  និងជួយរកចំណូល ជូននាយកដ្ឋានអភិវឌ្ឍន៍ ទៀតផង។  

នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ  បានផ្តល់កម្ចី មូលនិធិ ជូនដល់ នាយទាហាន  នាយទាហាន រង  និង ពលទាហាននៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ រូបណា ដែលមានបំណងចង់បង្កេីតគំរោងផ្សេងៗ ។  គោលបំណងរបស់នាយកដ្ឋានអភិវឌ្ឍន៍ បង្កេីត អោយមាន គម្រោងនេះឡេីង  គឺ ស្របតាម យុទ្ធសាស្ត្រ ចតុកោណរបស់ រាជរដ្ឋាភិបាល  ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់  សម្តេច អគ្គមហា សេនាបតី តេជោ  ហ៊ុន  សែន  នាយក រដ្ឋមន្ត្រី  នៃ ព្រះរាជាណាចក្រ កម្ពុជា  ។  

បច្ចុប្បន្ន នេះ  នាយកដ្ឋានអភិវឌ្ឍន៍មាន ដាំដុះ ដំណាំ បន្លែលេីកទឹក  (Hydroponic) ស្វាយ  ការ៉ុត  ផលិតផល កែច្នៃម្ហូបអាហារ  មានដូចជា  ប្រហុក  ត្រីងៀត  ផ្អក  ត្រីឆ្អេី  សាច់ក្រក  ។ ល។  ហេីយ បាន នឹង កំពុងលក់ នៅតាមបណ្តាទីផ្សារ មួយចំនួនទៀតផង។ 

កិច្ចប្រជុំនេះបានពិភាក្សាផងដែរអំពីរៀបនៃការរៀប ទំព័រវែបសាយ សម្រាប់ធ្វើជា ទីផ្សារ Online ដែលងាយស្រួលសម្រាប់ ចូលអាន និងការបញ្ជាទិញ ការផ្ទេរ ទូទាត់ ដែលប្រសើរជាងសព្វថ្ងៃ។ ជាចុងក្រោយ កិច្ចប្រជុំ បានអំពាវនាវថា បេីមានអតិថិជន ត្រូវការផលិតផល  អាចទំនាក់ទំនង តាម លេខ ទូរស័ព្ទ  016950 881 , 011515 678 , 096 285 1281 ។

ពិធីចុះ MOU

ពិធីចុះ MOU រវាងនាយកដ្ថាន អភិវឌ្ឌន៏នៃក្រសួងការពាតជាតិ -
អរគុណសន្តិភាព
-អរគុណនយោបាយ ឈ្នះ ឈ្នះ
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

នៅ​ព្រឹកថ្ងៃ​សុក្រ​​​​​​ ១រោច​ ខែ​មាឃ ឆ្នាំជូត​ទោស័ក​ ពុទ្ធសករាជ​ ២៥៦៤​ ត្រូវនឹងថ្ងៃ​ទី២៩​ ខែមករា​ ឆ្នាំ​២០២១​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ បាន​ធ្វេីពិធី​ចុះ​អនុស្សរណៈ យោគយល់​គ្នា​ (MOU) ​ស្តីអំពី​កិច្ច​សហប្រតិបត្តិការ​ផលិតផល​ចែកចាយ​ និង​ពង្រីក​ទីផ្សារ​ទឹកត្រី​ ទឹកស៊ីអ៊ីវ​ រវាង​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ ជាមួយនឹង​សិប្បកម្ម​ទឹកត្រី​ ទឹកស៊ីអ៊ីវ​ (កងសុសេដា)​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ អ៊ុក​ កោសា​ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហា​ពញាចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ជា​អគ្គនាយក​រង​ អគ្គនាយកដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស​ និងជា​នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ ដោយមាន​ការចូលរួម​ពី​ លោក​ នេត​ មុន្នី​ប៉ុណ្ណាកា​ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិជ្ជា​នវានុវត្តិ​ រាជធានី​ភ្នំពេញ​ ផងដែរ។

សិប្បកម្ម​ផលិតផល​ទឹកត្រី​ ទឹកស៊ីអ៊ីវ​ កង ​សុសេដា​ចាប់ផ្ដើម​បង្កេីត​ឡេីង​ក្នុង​ឆ្នាំ​២០០៦​ ហេីយ​បាន​ចុះ​បញ្ជី​យ៉ាង​ត្រឹមត្រូវ​ នៅ​ក្រសួង​ឧស្សាហកម្ម​ សិប្បកម្ម​ ក្រសួងពាណិជ្ជកម្ម​ ដេីម្បី​ដំណើរ​ផលិត​។ ហេីយ​សព្វថ្ងៃ​សិប្បកម្ម​ កងសុសេដា​មាន​ផលិតផល​ចំនួន​ ៤មុខ​ រួមមាន​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​ ទឹក​ម្ទេស​ និងទឹក​សៀង​។ សិប្បកម្ម​នេះ​អាច​ផលិត​បាន​ក្នុង​មួយ​ថ្ងៃ​ ២០០០លីត្រ​ ទៅ​ ៣០០០លីត្រ​ ធានា​តម្រូវការ​ទីផ្សារ​បាន​យ៉ាង​ល្អ​ ហេីយ​មាន​គុណភាព​ និង​អនាម័យ​ខ្ពស់​ មិន​ប្រេីប្រាស់​សារធាតុ​គីមី​ និង​ម្ស៉ៅសៀង​នាំចូលពី​បរទេស​ឡេីយ។

ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ អ៊ុក​ កោសា​ នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ សិប្បកម្ម​ កង​សុសេដា​ ដែល​បាន​ចុះ​អនុស្សរណៈ​ យោគយល់​គ្នា​ (MOU) ​ជា​មួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ ហេីយ​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ធ្វេីឱ្យ​ចំណង​សាមគ្គីភាព​រវាង​កងទ័ព​ ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​ និង​អន្តរជាតិ​រឹតតែមាន​ការរីក​ចម្រេីន​ ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​ សម្តេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុងឱកាសថ្ងៃទី29 1/ 12021 ជាថ្ងៃដ៏ឧត្តុងឧត្តមក្រៃលែង ដែលបានប្រារព្វពិធីចុះ MOU រវាងនាយកដ្ថាន អភិវឌ្ឌន៏នៃក្រសួងការពាតជាតិ និង សិប្បកម្ផលិតទឺកត្រី ទឺកសុអុវសុសេដា នាងខ្ញុំសូមគោរពថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា ឯកឧត្តមឧត្តមសេនីយ៏ទោ យ៉ង់ ម៉ៅ លោកប្រធាន ម្នន្ទីរឧស្សាហ៏កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ រាជធានីភ្នំពេញ លោកនាយការិយាល័យ ទំនាក់ ទំនងនាយកដ្ថានអភិវឌ្ដន៏ នាយទាហាន ភ្ញៀវកិត្តិយសទាំងអស់ លោកបានផ្ដល់ទំនុកចិត្ត ការគាំទ្រ មកលើសិប្បកម្មនាងខ្ញុំ នាងខ្ញុំសូមគោរព ជូនពរ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច

កម្រងរូបថតអនុស្សាវរីយ៍ចុះ MOU