Monday, June 7, 2021

ពង្រីកទីផ្សារផលិតផល

កាលពីថ្ងៃទី ០៦ មិថុនា ឆ្នាំ ២០២១ កន្លងទៅនេះក្នុង សិប្បកម្ម កង  សុសេដា ជំហានពង្រីកទីផ្សារផលិតផល មានកិច្ចប្រជុំមួយ ជា​មួយនាយកដ្ឋានអភិវឌ្ឍន៍រ ក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ យ៉ង់ ម៉ៅ នាយករង ប្រចាំការ នាយកដ្ឋានអភិវឌ្ឍន៍ របស់ក្រសួងការពារជាតិ  ជាមួយ  ម្ចាស់សិប្បកម្ម ផលិតទឹក ត្រី  ទឹក ស៊ីអ៊ីវ  ទឹកម្ទេស កង  សុសេដា  ចែក​ចាយ និង ពង្រីកទីផ្សារផលិតផល  ដេីម្បីលេីកស្ទួយ ជីវភាព គ្រួសារកង​ទ័ព  អោយកាន់តែរីក ចម្រេីន  និងជួយរកចំណូល ជូន នាយកដ្ឋាន អភិវឌ្ឍន៍ ដែលមានខ្លឹមសារលំអិតសង្ខេប​ដូចខាងក្រោម៖ 

👉  អរគុណសន្តិភាព

👉  អរគុណនយោបាយ ឈ្នះ ឈ្នះ

👉 ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ 

នាយកដ្ឋាន អភិវឌ្ឍន៍  ក្រសួងការពារជាតិ  ក្រោមការ ដឹកដ៏វាងវៃ របស់ ឯកឧត្តម  ឧត្ដមសេនីយ៍ ទោ អ៊ុក  កោសា  ទីប្រឹក្សា សម្តេច អគ្គមហាពញាចក្រី  ហេង  សំរិន  ប្រធាន រដ្ឋសភាជាតិ  នៃ ព្រះរាជាណាចក្រកម្ពុជា  ជាអគ្គនាយក  អគ្គនាយកដ្ឋាននយោបាយ  និង កិច្ចការបរទេស  និង ជា នាយក  នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ  និង ថ្នាក់ដឹងនាំ នាយកដ្ឋានអភិវឌ្ឍន៍  បាន បង្កេីត ឲ្យមាន ការកែច្នៃ ម្ហូបអាហារ  ការ ដាំដុះ   ការ ចិញ្ចឹម សត្វ  និង បាន ធ្វើកិច្ច សហប្រតិបត្តិការ  (MOU) ជាមួយ សិប្បកម្ម ផលិតទឹក ត្រី  ទឹកស៊ីអ៊ីវ  ទឹកម្ទេស កង  សុសេដា  ចែកចាយ និង ពង្រីក ទីផ្សារ ផលិតផល  ដេីម្បីលេីកស្ទួយ ជីវភាពគ្រួសារកងទ័ព  អោយកាន់តែរីកចម្រេីន  និងជួយរកចំណូល ជូននាយកដ្ឋានអភិវឌ្ឍន៍ ទៀតផង។  

នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ  បានផ្តល់កម្ចី មូលនិធិ ជូនដល់ នាយទាហាន  នាយទាហាន រង  និង ពលទាហាននៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ រូបណា ដែលមានបំណងចង់បង្កេីតគំរោងផ្សេងៗ ។  គោលបំណងរបស់នាយកដ្ឋានអភិវឌ្ឍន៍ បង្កេីត អោយមាន គម្រោងនេះឡេីង  គឺ ស្របតាម យុទ្ធសាស្ត្រ ចតុកោណរបស់ រាជរដ្ឋាភិបាល  ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់  សម្តេច អគ្គមហា សេនាបតី តេជោ  ហ៊ុន  សែន  នាយក រដ្ឋមន្ត្រី  នៃ ព្រះរាជាណាចក្រ កម្ពុជា  ។  

បច្ចុប្បន្ន នេះ  នាយកដ្ឋានអភិវឌ្ឍន៍មាន ដាំដុះ ដំណាំ បន្លែលេីកទឹក  (Hydroponic) ស្វាយ  ការ៉ុត  ផលិតផល កែច្នៃម្ហូបអាហារ  មានដូចជា  ប្រហុក  ត្រីងៀត  ផ្អក  ត្រីឆ្អេី  សាច់ក្រក  ។ ល។  ហេីយ បាន នឹង កំពុងលក់ នៅតាមបណ្តាទីផ្សារ មួយចំនួនទៀតផង។ 

កិច្ចប្រជុំនេះបានពិភាក្សាផងដែរអំពីរៀបនៃការរៀប ទំព័រវែបសាយ សម្រាប់ធ្វើជា ទីផ្សារ Online ដែលងាយស្រួលសម្រាប់ ចូលអាន និងការបញ្ជាទិញ ការផ្ទេរ ទូទាត់ ដែលប្រសើរជាងសព្វថ្ងៃ។ ជាចុងក្រោយ កិច្ចប្រជុំ បានអំពាវនាវថា បេីមានអតិថិជន ត្រូវការផលិតផល  អាចទំនាក់ទំនង តាម លេខ ទូរស័ព្ទ  016950 881 , 011515 678 , 096 285 1281 ។

No comments:

Post a Comment