Friday, August 25, 2017

ស្តង់ដាសុខភាពសាធារណៈ

អ្នកជំនាញផ្សាយពីប្រយោជន៍នៃការបញ្ជូលជាតិដែកក្នុងទឹកត្រី ទឹកស៊ីអ៊ីវ និងជីវជាតិអា ក្នុងប្រេងឆា ជីវជាតិអា ក្នុងប្រេងឆា

AKP ខេត្តព្រះសីហនុ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១២

អនុគណៈកម្មការជាតិបញ្ជូលមីក្រូសារជាតិ ក្នុងចំណីអាហារ នៃក្រុមប្រឹក្សាជាតិ ស្តីពីអាហារូបត្ថម្ភជាតិ និងអង្គការ រ៉ាឆា សហការជាមួយ មន្ទីរផែនការខេត្តព្រះសីហនុ កោះកុង និង ខេត្តកែប និងផលិតករ ផលិតទឹកត្រី នឹង ទឹកស៊ីអ៊ីវ ក្នុងខេត្តទាំង៣ ចំនួន៧៨នាក់ បានបើកសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីបញ្ជូលជាតិដែកក្នុងទឹកត្រី ទឹកស៊ីអ៊ីវ និងជីវជាតិអា ក្នុងប្រេងឆា នៅសណ្ឋាគារខ្សាច់មាស ខេត្តព្រះសីហនុ ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ក្រោមអធិបតីភាព ឯកឧត្តម នុត ចន្ទ័សុខា អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានអនុគណៈកម្ម ការជាតិបញ្ចូលមីក្រូសារ ជាតិក្នុងចំណីអាហារ។

ឯកឧត្តម នុត ច័ន្ទសុខា មានប្រសាសន៍បើកសិក្ខាសាលាថា កម្មវិធីបញ្ជូលជាតិដែក ក្នុងទឹកត្រី ទឹកស៊ីអ៊ីវ និងជីវជាតិអាក្នុងប្រេងឆានៅ កម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា កាត់បន្ថយបញ្ហាកង្វះអាហារូបត្តម្ភ ពិសេសលើកកម្ពស់សុខភាពសាធារណៈ ស្ថាន ភាព អាហារូបត្ថម្ភ និងឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហវត្សរ៍ ក៏ដូចជាគោលដៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០០៩-២០១៣។ បញ្ហាកង្វះអាហារូបត្តម្ភ គឺបណ្តាលមកពីទទួលទានអាហារមិនគ្រប់គ្រាន់ មិនសបូរជាតិដែក របៀបចញ្ចឹមកូនមិនបានត្រឹមត្រូវ កង្វះអនាម័យ និងកង្វះ ការថែទាំសុខភាព ដែលជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាចម្បងៗផ្សេងៗទៀត ដូចជាកង្វះជាតិ ប្រូតេអ៊ីនថា មពល និងកង្វះជាតិអ៊ីយ៉ូដ បញ្ហាកង្វះជាតិដែក និងជីវជាតិអា ធ្វើឲ្យការលូតលាស់ ផ្នែកស្មារតីមានការយឺតយ៉ាវ ការថយចុះនូវភាពសុំា ទៅនឹងជំងឺ ក៏ដូចជាកត្តាបង្កឲ្យមានមរណភាព មាតា និងកុមារ។

ឯកឧត្តម នុត ច័ន្ទសុខា បានបញ្ជាក់ទៀតថា សិក្ខាសាលានេះឆ្លើយតប អនុសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្រ្តី ក្នុងឱកាសបើកសិ ក្ខាសាលាថ្នាក់ជាតិលើកទី៤ ស្តីពី សន្តិសុខ ស្បៀង និងអាហារូបត្តម្ភ ក្រោមប្រធានបទអាហារូបត្តម្ភសម្រាប់ស្រ្តី និងកុមារ ថ្ងៃ ទី២១ ខែ ឧសភា ២០១២។ ការបញ្ជូលមីក្រូសារជាតិអ៊ីយ៉ូត ជាតិដែក និងវីតាមីនអា ទៅក្នុងអាហារមូលដ្ឋាន គឺជា មធ្យោបាយចំណាយតិច ប៉ុន្តែ មានប្រសិទ្ធភាពខ្ពស់។ តាមលទ្ធផលនៃការអង្កេតប្រជារាស្រ្ត និង សុខភាពប៉ុន្មានឆ្នាំចុងក្រោយ គឺឆ្នាំ២០០០, ២០០៥, ២០១០, បានប ង្ហាញឲ្យឃើញថា អត្រាសេ្លក ស្លាំងដោយសារកង្វះជាតិដែក ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ (៦៣-៦២-៥៥%) ត្រូវកាត់បន្ថយ បាន ៨% និងស្រ្តីក្នុងវ័យបន្តពូជ (៥៨-៤៧-៤៤) ត្រូវបានកាត់បន្ថយ ១៤% ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ។

យោងតាមលទ្ធផលបានបង្ហាញឲ្យឃើញថា គឺជោគជ័យរបស់រាជរដ្ឋាភិបាលក៏ប៉ុន្តែ លទ្ធផលដែលសម្រេចបាន គឺនៅមានកម្រិត បើធ្វើការ ប្រៀបធៀបទៅនឹងប្រទេសជិតខាង ក៏ដូចជាប្រទេស នៅក្នុងតំបន់  ។ ដូច្នេះយើងត្រូវបន្តអនុវត្តទី១ ផ្សព្វផ្សាយគ្រប់រូបភាពដល់ប្រជាពល រដ្ឋពីសារសំខាន់ នៃជាតិដែក ឥទ្ធិពលនៃបញ្ហាជាតិដែក ការផលិត និងការទទួលទានអាហារប្រចាំថ្ងៃ ដូចជា សាច់ បន្លែ ផ្លែឈើ ដែលមាន ជាតិដែក ទី២ ពង្រឹងពង្រីកវិសាលភាពនៃការបញ្ជូលជាតិ ដែកក្នុងទឹកត្រី ទឹកស៊ីអ៊ីវ និងជីវជាតិអា ក្នុងប្រេងឆា ទី៣ បញ្ជូលជីវជាតិទៅក្នុង ចំណីអាហារ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងកុមារនៅ កម្ពុជា៕
ដោយលោក ងូ សុមុនី

No comments:

Post a Comment