និយាយអំពីការងារជួយសង្គម ដូចជា បង្កើនការងារ ជួបការពារបរិស្ថាន ចែកអំណោយផ្សេង. និងកិច្ចការស្រាវជ្រាវ....
ភ្នំពេញ៖«សណ្ដែកសៀង» គឺជាដំណាំមួយប្រភេទដែលមិនធន់ទៅនឹងភាពរាំងស្ងួត ដូចដំណាំចម្ការផ្សេងៗទៀតទេ ដូចជាសណ្ដែកដី សណ្ដែកបាយ និងល្ង។ គេបានណែនាំថា កសិករត្រូវផ្សើមដីឲ្យមានជម្រៅយ៉ាងហោចណាស់ ៣០សង់ទីម៉ែត្រ មុនធ្វើការដាំដុះ ព្រោះជាតម្រូវការ។ សណ្ដែកសៀង គួរតែត្រូវគេដាំនៅលើដីល្បាប់ ដោយសារតែដំណាំនេះ ត្រូវការទឹកដើម្បីបង្កើនទិន្នផលនិងគុណភាពឲ្យបានអតិបរមា ភាគច្រើនកសិករត្រូវដាំនៅចុងរដូវវស្សាពីខែមិថុនា ទៅខែសីហា ជាពេលដែលមានភ្លៀងធ្លាក់ច្រើន។
គ្រាប់ពូជសណ្ដែកសៀង មិនត្រូវរក្សាទុកក្នុងជម្រកក្នុងរយៈពេលយូរទេ ព្រោះវាតែងតែបាត់បង់ដំណុះនិងកម្លាំងក្នុងការលូតលាស់ (Vigour) បន្ទាប់ពីរយៈពេលតែ ២-៣ខែ។ ក្នុងនោះ ល័ក្ខខណ្ឌរក្សាទុកក្រោយពេលប្រមូលផលសម្រាប់គ្រាប់សណ្ដែកសៀងនៅប្រទេសកម្ពុជា គឺជាបញ្ហាដ៏ធំមួយ ដោយបរិក្ខារជាច្រើនមិនល្អ ដើម្បីរក្សាគ្រាប់ពូជឲ្យមានគុណភាពខ្ពស់។ ម្យ៉ាងទៀត វាមានសារៈសំខាន់ ដោយធ្វើសាកល្បងនូវដំណុះនឹងភាពរឹងមាំ (Vigour) របស់គ្រាប់ពូជមុនធ្វើការដាំដុះ។ ដើម្បីធ្វើការនេះជាដំបូង ត្រូវពិនិត្យមើលគ្រាប់ពូជ ថាតើមានស្នាមខូចខាតដោយអាកាសធាតុ ជំងឺ ឬក៏មានការបំផ្លាញលើទ្រុងទ្រាយគ្រាប់ពូជ។
ក្នុងរយៈពេលពីរសប្ដាហ៍មុនធ្វើការដាំដុះ សាកល្បងដំណុះគ្រាប់នៅក្នុងដី ឬដីខ្សាច់។ កសិករត្រូវជ្រើសពូជគ្រាប់ដោយចៃដន្យចំនួន ៤០០គ្រាប់ ហើយដាក់វានៅជម្រៅ ៥សង់ទីម៉ែត្រ នៅលើដីដែលបានរៀបចំរួច នៅចម្ការក្នុងថាស ឬធុង (ដាក់នៅក្រោមកម្ដៅថ្ងៃ)។ កសិករត្រូវរាប់ចំនួនកូនសណ្ដែកដែលបានដុះ បន្ទាប់ពីរយៈពេល៣ ៥ និង៧ថ្ងៃ។ ក្នុងពេលដាំដុះ ប្រសិនបើ តិចជា៧០% នៃគ្រាប់ពូជបានដាំដុះបន្ទាប់ពីរយៈពេល៧ថ្ងៃ គេមិនគួរប្រើគ្រាប់ពូជនេះទេ។ ប្រសិនបើអាច រកបានគ្រាប់ពូជពីប្រភពផ្សេងទៀត ហើយប្រសិនបើ គ្រាប់ពូជថ្មីៗមិនអាចរកបានទេ អត្រាកម្រិតគ្រាប់ពូជដាំគួរត្រូវបង្កើន ដើម្បីជំនួសឲ្យភាគរយដំណុះគ្រាប់ដែលទាបនោះ។
សំបកគ្រាប់សណ្ដែកសៀង គឺស្ដើងណាស់ ហើយប្រសិនបើវាប្រេះបែក (នៅកំឡុងពេលប្រមូលផល ឬដឹកជញ្ជូន) គ្រាប់ពូជ គឺទំនងជាមិនដុះទេ។ សំបកគ្រាប់ ប្រេះបែកធ្វើឲ្យសំណើមជ្រាបចូលយ៉ាងលឿន បំប៉ោងគ្រាប់ពូជ និងបំបែកអំប្រ៊ីយ៉ុង ដែលផុយស្រួយ។ នេះជាលទ្ធផលធ្វើឲ្យមានដំណាំដុះតិច និងមិនស្មើគ្នាល្អទេ ដូច្នេះ កាត់បន្ថយសក្ដានុពលទិន្នផលនិងបង្កើនការប្រកួតប្រជែងពីស្មៅ។ បន្ថែមពីនេះ វាមានសារៈសំខាន់ផងដែរ ចំពោះគ្រាប់ពូជដែលដាំដុះ គឺត្រូវតែសុទ្ធតាមតែអាចធ្វើបាន មានន័យថា គ្រាប់ទាំងអស់គួរតែជាគ្រាប់ពូជតែមួយ និងមិនមានលាយឡំជាមួយពូជផ្សេងទៀត។ ជំងឺដូចជា វ៉ីរ៉ុសមូសាអ៊ិ សណ្ដែកសៀង អាចមានផ្ទុកក្នុងគ្រាប់ពូជ វាមានសារៈសំខាន់ដោយដាំគ្រាប់ពូជដែលគ្មានជំងឺ។
គ្រាប់ពូជមិនគួរមានគ្រាប់ស្មៅ និងគ្រាប់បៃតង ឬគ្រាប់មិនទាន់ទុំផងដែរ។ ខ្សែស្រឡាយគ្រាប់ពូជ សុទ្ធនឹងធ្វើឲ្យងាយស្រួលគ្រប់គ្រង និងបង្កើនផលិតភាព គុណភាព និងទិន្នផលបានខ្ពស់បំផុត។ ប្រសិនបើអាច កសិករគួរទិញគ្រាប់ពូជសុទ្ធដែលមានការបញ្ជាក់ ត្រូវនឹងលក្ខណៈ វិនិច្ឆ័យខាងលើ ព្រមទាំងមានលទ្ធផលសាកល្បងដំណុះគ្រាប់ និងភាពសុទ្ធដែលមានបិទនៅលើការរ៉ុង៕
ទិន្នផលសណ្តែកសៀង ធ្លាក់ចុះ ខណៈកសិករបារម្ភថា លក់មិនរួចថ្លៃដើម ប្រជាកសិករដែលកំពុងប្រមូលផលសណ្តែកសៀង មានការព្រួយបារម្ភខ្លាំង ពេលដែលទិន្នផលធ្លាក់ចុះ ហើយលក់ចេញមិនរួចថ្លៃដើម ដោយអ្នកខ្លះជំពាក់បំណុលធនាគារ។ បញ្ហាដែលកើតឡើងនេះត្រូវកសិករបង្ហាញថា ដោយសារតែឆ្នាំនេះអាកាសធាតុមិនអំណោយផលសម្រាប់ដំណាំសណ្តែកសៀង។ នេះបើតាមមន្ទីរព័ត៌មានខេត្តរតនគិរី ចុះផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។យោងតាមមន្ទីរព័ត៌មានខេត្តរតនគិរី កសិករឈ្មោះ ហ៊ាង រ៉េន រស់នៅភូមិ១សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានលើកឡើងក្នុងពេលដែលគាត់កំពុងប្រមូលផលសណ្តែកសៀងលើផ្ទៃដីប្រមាណជាង ៥ហិកតា នាព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨នេះថា កសិករដែលដាំសណ្តែកសៀងទាំងអស់នៅខេត្តរតនគិរីក្នុងឆ្នាំ២០១៨នេះ ដាំដុះមិនត្រូវតាមខែ ព្រោះតែបញ្ហាភ្លៀងធ្លាក់ខ្លាំងជាប់គ្នានៅដើមរដូវដាំដុះ ទើបធ្វើឲ្យពួកគាត់ដាំដុះយឺតពេល រហូតដល់ពេលប្រមូលផលបែរជាភ្លៀងបានធ្លាក់ជាប់ៗគ្នា ធ្វើឲ្យសណ្តែកខ្លះហើម ខ្លះរលួយ ខ្លះស្កក ជាហេតុបង្កឲ្យសណ្តែកពួកគាត់ធ្លាក់ទិន្នផល។កសិករដដែលបន្តថា ពួកគាត់ជួបបញ្ហាប្រឈមពេលលក់សណ្តែក មិនរួចថ្លៃដើមដាំដុះនិងជួល កម្មករទេ។ ការធ្លាក់ចុះទិន្នផលនេះ កើតឡើងចំពោះកសិករដាំដុះសណ្តែកសៀងរយៈពេល២ឆ្នាំ ជាប់ៗគ្នាមកហើយសម្រាប់ខេត្តរតនគិរី។ កសិករនេះបានអះអាងថា ទិន្នផលសណ្តែកសៀង ប្រសិនបើល្អនោះ ទទួលបានចន្លោះពី ១,៨តោនទៅ ២តោនក្នុង ១ហិកតា ប៉ុន្តែបច្ចុប្បន្ននេះពួកគាត់ប្រមូលផលបានត្រឹមតែ ៧០០គីឡូក្រាមទៅ ៨០០គីឡូក្រាមប៉ុណ្ណោះក្នុង ១ហិកតា។ រីឯតម្លៃ គឺប្រហាក់ប្រហែលឆ្នាំមុន។លោក ខៀវ ថា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានឲ្យដឹងថា បច្ចុប្បន្ននេះសណ្តែកសៀងមានតម្លៃចន្លោះពី ១៦៣០ ទៅ ១៦៥០រៀលក្នុង១គីឡូក្រាម ទៅតាមគុណភាពសណ្តែក។ បើធៀបនឹងឆ្នាំ២០១៧ ទទួលបានចន្លោះពី ២០០០រៀល ទៅ ២២០០រៀល ហើយការនាំចេញគឺនាំទៅកាន់ប្រទេសវៀតណាម។ រីឯតម្លៃ គឺស្រេចតែលើឈ្មួញវៀតណាមកំណត់ ព្រោះនៅកម្ពុជាពុំទាន់មានអ្នកបញ្ជាទិញច្បាស់លាស់។
ចំណែកលោក សែម រឿន ប្រធានការិយាល័យក្សេតសាស្រ្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីបានទទួលស្គាល់ថា ឆ្នាំ២០១៨នេះ ការដាំដុះដំណាំសណ្តែកសៀងរបស់កសិករនៅខេត្តរតនគិរី ជួបបញ្ហាប្រឈមប្រាកដមែន បណ្តាលមកពីអាកាសធាតុមិនអំណោយផលសម្រាប់ពួកគាត់ដាំដំណាំសណ្តែកសៀង។ ចំណែកកសិករមួយចំនួនធំ បានប្រើប្រាស់ថ្នាំ បាញ់ស្មៅទៅលើដំណាំសណ្តែកលើសកំណត់ ទើបធ្វើឲ្យជួបបញ្ហាធ្លាក់ចុះទិន្នផលបែបនេះ។
ប្រធានការិយាល័យរូបនេះបន្តថា ខេត្តរតនគិរីក្នុងឆ្នាំ២០១៨នេះ មានផ្ទៃដីដាំដុះដំណាំសណ្តែកសៀងចំនួន ៤៣៣៦ ហិកតា បើធៀបនឹងឆ្នាំ២០១៧ មានការថយចុះ ១២៨០ហិកតា។ លោកថា មូលហេតុនៃការថយចុះផ្ទៃដីដាំដុះសណ្តែកសៀងនេះ គឺបណ្តាឆ្នាំកន្លងមកកសិករដាំតាមចន្លោះរងកៅស៊ូ និងចន្លោះរងចន្ទី។ ហើយនៅពេលដំណាំកសិឧស្សាហកម្មទាំងនេះធំបែកមែកសាខា គឺមិនអាចដាំបានទៀតទេ៕
១. ការជ្រើសរើសពូជ
Edamame ឬដែលខ្មែរយើងហៅថាសណ្ដែកសៀងគឺមានពូជច្រើនខ្លាំងណាស់ រួមមាន lack Jet, Envy, Lucky Lion and Manitoba Brown ហើយប្រភេទទាំងបីនេះលោកអ្នកអាចជ្រើសយកមួយណាក៏បានទៅតាមតម្រូវការរបស់លោកអ្នក។
ការជ្រើសរើសពូជសណ្តែកសៀងជាដំណាំ ដែលអាចលូតលាស់បានស្ទើរគ្រប់រដូវនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅ វាជាដំណាំមិនប្រកាន់រដូវ។
សណ្តែកសៀងមាន២ ក្រុមគឺក្រុមលូតលាស់កំណត់និងក្រុមលូតលាស់មិនកំណត់។ ពូជលូតលាស់កំណត់ៈ ភាគច្រើន អាយុកាលលូតលាស់ខ្លី បែកមែកមធ្យមកំពស់ដើមពី ៤៥-៧០ សង់ទីម៉ែត្រ ថ្នំាងញឹកផ្លែនៅតាមថ្នាំងនៃដើមច្រើនជាងមែក ដើមរឹងមិនដួលទុំមិនប្រះជ្រុះគ្រាប់។ពូជលូតលាស់មិនកំណត់: ភាគច្រើនជាពូជអាយុកាលវែងបែកមែកច្រើន ថ្នាំងរង្វើល ស្លឹកធំខ្លី ដើមខ្ពស់ លក្ខណៈជាវល្លិ ផ្លែច្រើននៅតាមមែកហើយរង្វើល។
ពូជសណ្តែកសៀងចែកចេញជា ៣ប្រភេទដូចជាពូជស្រាល ៦៥-៨៥ ថ្ងៃ ពូជកណ្តាលពី ៨៥-១២០ ថ្ងៃនិងពូជធ្ងន់ ១៥០ ថ្ងៃឡើងទៅ។
២.ការរៀបចំដីសម្រាប់ដាំ
ដីត្រូវមានកំរិត PH ចន្លោះ ៥,៥-៦,០ ក្រោយពីការដំាសណ្តែកសៀងបាន ១-២ រដូវ វាធ្វើឲ្យ PH កាន់តែកើនឡើងបាន យ៉ាងឆាប់រហ័សចន្លោះពី ៦,0-៦,៥ហើយធ្វើឲ្យទិន្នផលកាន់តែកើនឡើងជាលំដាប់ដែរ។ ដើម្បីឲ្យការដាំដុះទទួលបានលទ្ធផលល្អ ការរៀបចំដីវាជាផ្នែកមួយយ៉ាងសំខាន់ គឺភ្ជួររាស់ឲ្យបានជ្រៅ និងច្រើនលើកធ្វើឲ្យដីម៉ត់ រក្សាសំណើមបានល្អ បង្កឲ្យការដាំដុះរបស់គ្រាប់ស្មើគ្តាល្អ គ្រាប់សណ្តែកសៀងងាយរងឥទ្ធិពលរបស់កំដៅ និងសំណើមក្រោយពីរយៈពេល ៥-៦ ថ្ងៃ ករណីដីផ្តល់សំណើមមិនគ្រប់គ្រាន់ធ្វើឲ្យគ្រាប់ពូជដុះផ្សិតមិនអាចដុះពន្លកបាន។
ការដាំដុះការដាំសណ្តែកសៀងត្រូវមានការប្រុងប្រយ័ត្នជាងដំណាំសណ្តែកបាយដូចជាការពិនិត្យសំណើមដីជាមុន ហើយគ្រាប់ពូជត្រូវដាក់ហាលថ្ងៃឲ្យក្តៅមុនពេលយកទៅដាំ។ គេអាចដាំដោយម៉ាស៊ីនទំនើបដោយប្រចន្លោះ ជួរ ៤០-៥០ សម ចន្លោះគុម្ព ៣០ សម ២-៣ ស.ម
នៅប្រទេសកម្ពុជាគេដាំតាម ២ របៀបគឺ :
- របៀបដាំជាជួរ: គឺដាំតាមបណ្តោយខ្សែបន្ទាត់ប្រើ ចន្លោះជួរ ៤០-៥០ ស.ម ចន្លោះគុម្ព ៣០-៤០ ស.ម ៣-៤ស.មគ្រាប់ក្នុង១គុម្ព តែពូជលូតលាស់មិនកំណត់ចន្លោះជួរ និងគុម្ព៥០ស.ម X ៣០ ស.ម ២-៣ គ្រាប់ក្នុង ១ គុម្ព តែពូជលូតលាស់មិនកំនត់ចន្លោះ និងគុម្ព ៥០ស.ម X ៤០ ស.ម ៣-៤ គ្រាប់ក្នុង ១ គុម្ព។
- បៀបដាំលើករង: ទទឹងរង ១០០ស.ម កំពស់រង ២៥-៣០ ស.ម ដាំ ២ជួរក្នុងមួយរង ចន្លោះជួរ ៥០ ស.មចន្លោះកុម្ព ១៥-២០ ស.ម រក្សាទុក ១-២ ដើម ក្នុងមួយគុម្ព ការដាំតាមរបៀបនេះងាយស្រោចស្រពដោយបញ្ចូលទឹកតាមចន្លោះជួរពេលជួបការរាំងស្ងួត ភាគច្រើនទៅតំបន់ដែលមានប្រភពទឹក។
៣.ការថែទាំ
ស្រោចទឹកឱ្យបានទៀងទាត់ពេញមួយរដូវហើយជាពិសេសបន្ទាប់ពីផ្កានិងកួរចេញមក។
ត្រូវធ្វើស្មៅរាក់ ៗ ដើម្បីចៀសវាងការរំខានដល់ឬសរុក្ខជាតិ។
ត្រូវរជ្រំជ្រួយដីនិងធ្វើឲ្យស្មៅ បំបាត់ជម្រកជម្ងឺសត្វល្អិត ។
ធ្វើឲ្យដីធូរបង្កឲ្យដីមានសំណើមល្អ សម្រួលដល់ការដុះលូតលាស់នៃប្រព័ន្ធឫសជញ្ជក់និងការបង្កើតកំពកឫស ព្រោះកំពកឫសសណ្តែកសៀងច្រើនផ្ទុកដោយបាក់តេរីមានប្រយើជន៍ របៀបជ្រំជ្រួយដី គឺត្រូវជ្រំឲ្យផុសស្រទាប់លើហើយកកាយប្រមូលដីពូនគល់សណ្តែកក្រោយពីដាំបានពី១៥-២០ ថ្ងៃ។
៤. ការប្រមូលផល
ការប្រមូលផលត្រូវបានបែងចែកជាពីរគឺ ការប្រមូលផលសម្រាប់ទុកពូជ និងផលិតកម្មមានការខុសគ្នាគឺៈនៅក្នុងចំការទាំងមូល គេត្រូវកំណត់ផ្ទៃដីជាក់លាក់មួយសម្រាប់ច្រូតធ្វើពូជដូចនេះពេលសណ្តែកចេញផ្កា គប្បីធ្វើការជម្រើសតាមលំដាប់លំដោយដូចជា៖ ដកចោលដើមកើតជម្ងឺ ដើមដែលមានលក្ខណៈខុសគេពណ៌របស់ផ្កា កម្ពស់ដើមទម្រង់ស្លឹក ពណ៌ដើមស្លឹកកាលណាលេចចេញនូវភាពប្លែកត្រូវដកចោល។
ក្នុងដំណាក់កាលទុំនៃកួរ ជម្រើសម្តងទៀតពេលអាយុកាលទុំស្មើគ្នា ពណ៌កួរទុំ ទម្រង់គ្រាប់ពណ៌ស្លឹកដើមខុសប្រភេទត្រូវដកចោល បន្ទាប់មកច្រូតយកដើមមកហាលថ្ងៃឲ្យស្ងួត(មិនត្រូវពន្យារពេលក្នុងការសម្រិតសម្រាំងគ្រាប់ពូជឡើយ) វាយថ្នមៗបំបែកសំបក សំអាតគ្រាប់ព្រមទាំងបន្តការហាលរយៈពេល ២-៣ថ្ងៃ និងជម្រើសយកគ្រាប់សុទ្ធម្តងទៀតកឺយកគ្រាប់មានលក្ខណៈឯកសណ្ឋានទើបដាក់បាន។
ដោយឡក របៀបប្រមូលផលលក្ខណៈផលិតកម្មនៅពេលសណ្តែកទុំ ៨៥% ត្រូវច្រូតដើមសណ្តែកមកដាក់ហាលថ្ងៃឲ្យស្ងួតរយៈពេល ២-៣ ថ្ងៃ បន្ទាប់មកវាយសម្រាំងយកគ្រាប់ ព្រមទាំងសំអាតដោយជ្រើសយកចេញនូវគ្រាប់ស្អុយ ឬដង្កូវស៊ីហើយបន្តការហាលរយៈពេល១ថ្ងៃបន្តទៀត ដើម្បីឲ្យសំណើមគ្រាប់ស្ថិតក្នុងកម្រិតស្តង់ដាជាក់លាក់ ១៤-១៥% ទើបទុកបាន ។ អាយុកាលនៃការប្រមូលផលទៅតាមប្រភេទពូជ ពូជស្រាលជាមធ្យម ៧០ថ្ងៃ ពូជកណ្តាល ៨៥-៩០ ថ្ងៃនិងពូជធ្ងន់ ១១០-១២០ថ្ងៃក្រោយដាំ៕
អត្ថបទដោយ៖ សារ ធូរ៉ា
ខេត្តរតនគិរី៖ «សណ្តែកសៀងឆ្នាំ២០១៩ នេះតម្លៃមានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំទៅតែទិន្នផលនៅតែជាធ្លាក់ចុះ» នេះជាការលើកឡើងរបស់កសិករម្នាក់គឺលោកពូ កែម ផល អាយុ៤៥ឆ្នាំដែលកំពុងប្រមូលផលសណ្តែកសៀងក្នុងចំការគាត់ ប្រមាណ៦ហិកតាស្ថិតនៅភូមិតាអង ឃុំតាងអងស្រុកកូនមុំខេត្តរតនគិរីនៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩នេះ។ លោកពូបន្តថាតម្លៃឆ្នាំនេះអាចទទួលយកបានតែគួរអោយស្តាយទិន្នផលមិនសូវទទួលបានច្រើននោះទេ ពីព្រោះដូចឆ្នាំទៅអញ្ចឹងគឺមានភ្លៀងធ្លាក់ជោគជាំពេកក្នុងដើមរដូវដាំដុះទើបធ្វើអោយពួកគាត់ដាំដុះយឺតពេល។ ចំពោះតម្លៃវិញបើឈ្មួញចុះមកប្រមូលទិញដល់ចំការម្លៃ១.៨៥០រៀលក្នុងមួយគីឡូក្រាម បើដឹកយកទៅលក់អោយឈ្មួញដល់កន្លែងគេវិញតម្លៃ ១.៩០០ ទៅ ១.៩៥០ រៀលក្នុង ១គីឡូក្រាមបើប្រៀបធៀបឆ្នាំទៅគិតត្រឹមប្រមូលផលដើមដៃដូចគ្នានេះ ១គីឡូក្រាម ១.៦៣០រៀល ទៅ ១.៦៥០តែ
ប៉ុណ្ណោះ។
កសិករដដែលបានអះអាងថាទិន្នផលសណ្តែកសៀងប្រសិនបើល្អនោះ ទទួលបានចន្លោះពី១តោន៨០០គីឡូក្រាម ទៅ ២តោនក្នុង ១ហិកតា ហើយបើដីថ្មីអាចទទួលទិន្នផល ២តោនកន្លះក៏មានដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគាត់ប្រមូលផលបានត្រឹមតែ ៧០០គីឡូក្រាមទៅ ៨០០គីឡូក្រាមប៉ុណ្ណោះក្នុង ១ហិកតា ។
លោក សែម រឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីបានទទួលស្គាល់ថា ឆ្នាំ២០១៩ នេះ ការដាំដុះដំណាំសណ្តែកសៀងរបស់កសិករ នៅខេត្តរតនគិរីជួបបញ្ហាប្រឈមប្រាកដមែន ដោយសារតែបណ្តាលមកពីអាកាសធាតុមិនអំណោយផលសម្រាប់ពួកគាត់ដាំដំណាំសណ្តែកសៀង ចំណែកឯកសិករមួយចំនួនធំបានប្រើប្រាស់ថ្នាំបាញ់ស្មៅ ទៅលើផ្ទៃដីដំណាំសណ្តែកលើសកំណត់ពេកក៏ជាកត្តាធ្វើអោយជួបនូវបញ្ហាធ្លាក់ចុះនៃទិន្នផលដែរ។
ប្រធានការិយាល័យរូបនេះបន្តថា ខេត្តរតនគិរី ក្នុងឆ្នាំ២០១៩ នេះមានផ្ទៃដីដាំដុះដំណាំសណ្តែកសៀងចំនួន ២.៦៨៦ហិកតា បើធៀបនឹងឆ្នាំ ២០១៨មានចំនួន ៣.៥៧១ហិកតា គឺមានការថយចុះ៨៨៥ហិកតា។ លោកថា មូលហេតុនៃការថយចុះផ្ទៃដីដាំដុះសណ្តែកសៀកនេះ គឺបណ្តាឆ្នាំកន្លងមកកសិករដាំតាមចន្លោះរងចំការកៅស៊ូនិងចន្លោះរងចំការស្វាយចន្ទី។ ហើយនៅពេលដំណាំកសិឧស្សាហកម្មទាំងនេះធំបែកមែកសាខា គឺមិនអាចដាំបានទៀតទេ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី
ចំណីអាហារផលិតចេញពីសណ្តែក List of soy-based foods ខាងក្រោមនេះជាបញ្ជីចំណីអាហារមួយចំនួនផលិតចេញពី សណ្តែកដូចជា៖